ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiang អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន
2022-09-15 16:50:19cri
Share with:


      ថ្ងៃទី ១៣ ខែកញ្ញា លោកLi Keqiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដោយសម្រេចបង្កើនកម្លាំងជួយសហគ្រាសឱ្យចេញផុតពីការលំបាក និងរៀបចំចាត់ចែងវិធានការសម្រាប់លំនឹងពាណិជ្ជកម្មជាមួយបរទេសនិងទុនវិនិយោគពីបរទេសថែមមួយកម្រិតទៀត។

      កិច្ចប្រជុំបានលើកឡើងថា ការបើកទូលាយជាគោលនយោបាយជាតិមូលដ្ឋានរបស់ចិន ដូចនេះត្រូវបង្កើនកម្លាំងលំនឹងជាមួយបរទេសនិងទុនវិនិយោគពីបរទេសថែមមួយកម្រិតទៀត។ ដើម្បីលើកតម្កើងសមត្ថភាពធានាថាមពលនិងជំរុញការអភិវឌ្ឍបៃតង កិច្ចប្រជុំបានសម្រេចអនុម័តលើគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរដំណាក់កាលពី២នៅក្រុង Zhangzhou ខេត្តFujian និងគម្រោងរោងចក្រអគ្គិនីដើរដោយថាមពលនុយក្លេអ៊ែរដំណាក់កាលទី១នៅក្រុង Lianjiang ខេត្ត Guangdong។ ត្រូវធានាជាក់លាក់ឱ្យការកសាងនិងការដំណើរការមានសុវត្ថិភាពជាដាច់ខាត៕

 

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស