ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជាដែលជិតឡើងកាន់តំណែងជាអគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន “ដៃគូអាស៊ាន” ២០២២
2022-09-15 15:16:07cri
Share with:



       វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន “ដៃគូអាស៊ាន” ២០២២ បានបើកធ្វើនៅក្រុងណាននីងប្រទេសចិននៅថ្ងៃទី ១៥ ខែកញ្ញា  លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជាដែលជិតនឹងឡើងកាន់តំណែងជាអគ្គលេខាធិការអាស៊ានបានចូលរួមពិធីសម្ពោធបើកនិងថ្លែងសុន្ទរកថាតាមអនឡាញ។

       លោក កៅ គឹមហួន បានលើកឡើងថា  អាស៊ាននិងចិនត្រូវបង្កើនទំនាក់ទំនងក្នុងគ្រប់វិស័យថែមមួយកម្រិតទៀត ពិសេសត្រូវបង្កើនទំនាក់ទំនងផ្នែកសន្តិភាព  សន្តិសុខ សុខសាន្តត្រាន  ស្ថិរភាពនិងមេត្រីភាព។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលរំលឹកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ានកាលពីឆ្នាំទៅ  វាគឺជាគន្លឹះ។  ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិននឹងឱ្យគ្រប់ភាគីសុទ្ធតែទទួលបានផលប្រយោជន៍ ។ យើងត្រូវចាប់ដៃគ្នាទប់ទល់នឹងធ្វើបញ្ហាប្រឈម ដើម្បីរួមចំណែកដល់សន្តិភាពនិងភាពរុងរឿងនៃសកលលោក។

        លោក កៅ គឹមហួន បានវាយតម្លៃខ្ពស់ចំពោះការដែលអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានដើរតួនាទីគន្លឹះក្នុងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មាន។ លោកបានគូសបញ្ជាក់ទៀតថា ប្រទេសចិនមិនគ្រាន់តែជាដៃគូជិតស្និទ្ធរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងជាអ្នកជិតខាងល្អ   និងមិត្តល្អរបស់អាស៊ានផងដែរ។ ការបន្តពង្រឹងការប្រស្រ័យទាក់ទងគ្នា   បន្តលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូ  គឺមានសារៈសំខាន់ណាស់ចំពោះយើង អនាគតរបស់ពួកយើងមុខជាកាន់តែល្អបវរ!

អ្នកបកប្រែ:邓倩
ប្លុកពិសេស