ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang​Qishan​អនុប្រធារដ្ឋចិនបានអញ្ជើញចូលរួមពិធីបដិសណា្ឋរកិចរំលឹកខួប ១០០ព្រះវស្សានៃការប្រសូតរបស់​ព្រះករុណាព្រះបាទសម្តេចព្រះ​នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រព្រះរាជាណាចក្រកម្ពុជាដែលរៀបចំធ្វើនៅក្រុងប៉េកាំង
2022-09-15 17:16:10cri
Share with:



ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២លោកWangQishanអនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួម

ពិធីបដិសណ្ឋារកិចរំលឹក១០០ខួបព្រះវស្សានៃការប្រសូតរបស់ព្រះករុណាព្រះបាទសម្តេច

នរោត្តមសីហនុព្រះមហាវីរក្សត្រព្រះរាជាណាចក្រកម្ពុជាដែលរៀបចំធ្វើនៅក្រុងប៉េកាំង។

លោកបានថ្លែងថាព្រះករុណព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រកម្ពុជា

ជាព្រះបិតាឯករាជ្យដែលត្រូវប្រជាពលរដ្ឋកម្ពុជាគោរពនិងស្រឡាញ់យ៉ាងខ្លាំងហើយក៏ជាមិត្ត

ដ៏មហិមារបស់ប្រទេសចិនដែលត្រូវប្រជាជនចិនគោរពនិងស្រឡាញ់យ៉ាងជ្រាលជ្រៅផងដែរ។ចាប់ពីឈានចូលយុគសម័យថ្មីថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានរក្សាការទាក់ទងគ្នា

យ៉ាងជិតស្និទ្ធ។ឆ្នាំ២០២៣គឺខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជាយើង

ជឿជាក់ថាក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីយើងទាំងពីរទំនាក់ទំនងចិននិងកម្ពុជា

នឹងបន្តមានភាពរស់រវើកឥតឈប់ឈរ

មុនពេលចាប់ផ្តើមពិធីបដិសណ្ឋរកិច្ចលោកWangQishanបានចូលគាល់ព្រះករុណាព្រះ

បាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនិងព្រះមហាវីរក្សត្រីនរោត្តម

មុនិនាថសីហនុ។លោកបានថ្លែងថាក្រោមសភាពការណ៍ថ្មីនេះភាគីចិនរីករាយរួមជាមួយ

ភាគីកម្ពុជាធ្វើកិច្ចសហការក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ

ធ្វើដំណើរតាមសដានជើងរបស់ថ្នាក់ដឹកនាំជំនាន់ចាស់ដើម្បីបង្កើតសហគមន៍រួមវាសនាតែ

មួយចិននិងកម្ពុជាដែលមិនអាចបំបែកបំបាត់បាន។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រម្ពុជានិងព្រះ

មហាវីរក្សត្រីនរោត្តមមុនិនាថសីហនុបានមានព្រះរាជបន្ទូលថ្លៃងអំណរគុណចំពោះភាគី

ចិនដែលបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់នូវកម្មវិធីពាក់ព័ន្ធនឹងការរំលឹកខួប១០០ព្រះវស្សានៃការប្រសូតរបស់ព្រះករុណាព្រះបរមរតនកោដ្ឋដូចជាពិធីបដិសណា្ឋរកិច្ចលើក

នេះ។ទ្រង់មានព្រះបន្ទូលថាទំនាក់ទំនងដ៏វិសេសវិសាលរវាងកម្ពុជានិងចិនបានប្រសូតនិង

ពូនជ្រំឡើងដោយថ្នាក់ដឹកនាំជំនាន់ចាស់ប្រជាជនកម្ពុជាចងចាំមិនភ្លេចរហូតចំពោះប្រជាជន

ចិនដែលបានផ្តល់ជំនួយឧបត្ថម្ភនិងការគាំទ្រយ៉ាងធំសម្បើមចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ភាគីកម្ពុជាសូមកោតសរសើរខ្ពស់ចំពោះប្រទេសចិនដែលមានលោកប្រធានXi Jinpingជាថ្នាក់ដឹកនាំបានសម្រេចនូវការអភិវឌ្ឍដោយល្បឿនលឿននិងមានទ្ធិពលខ្លាំង

ក្នុងសហគមន៍អន្តរជាតិ។ភាគីកម្ពុជារីករាយរួមជាមួយភាគីចិនដើម្បីបន្តជំរុញកិច្ចសហការ

ជាក់ស្តែងក្នុងគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅជំរុញឲ្យទំនាក់ទំនងប្រទេសទាំងពីរឡើងដល់

កម្រិតកាន់ខ្ពស់ថែមទៀត។នៅទីចុងបញ្ចប់ទ្រង់បានប្រសិទ្ធពរឲ្យមិត្តភាពកម្ពុជាចិនឋិតថេរ

ជាអមតៈ

អ្នកបកប្រែ:张艳萍
ប្លុកពិសេស