ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកSadyr Zhaparov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
2022-09-15 16:49:27cri
Share with:

  

     ព្រឹកថ្ងៃទី១៥ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកSadyr Zhaparov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាននៅក្រុង Samarkandប្រទេសអ៊ូសបេគីស្ថាន។

      ថ្លែងក្នុងកិច្ចជំនួប លោកXi Jinpingបានលើកឡើងថា ភាគីចិនសូមគាំទ្រយ៉ាងមុតមាំចំពោះកៀហ្ស៊ីស៊ីស្ថានក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដោយម្ចាស់ការ ប្រឆាំងនឹងកម្លាំងខាងក្រៅណាមួយដែលយកលេសណាមួយមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កៀហ្ស៊ីស៊ីស្ថាន។ ចិនរីករាយបង្កើនកិច្ចសហការជាមួយកៀហ្ស៊ីស៊ីស្ថាន អនុវគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល គាំពារសច្ចយុត្តិធម៌អន្តរជាតិយ៉ាងមុតមាំ ក៏ដូចជាគាំពារផលប្រយោជន៍រួមនៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ផងដែរ។

       ជាការឆ្លើយតប លោក Sadyr Zhaparov បានលើកឡើងថា ភាគីកៀហ្ស៊ីស៊ីស្ថានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ គាំទ្រយ៉ាងមុតមាំចំពោះជំហររបស់ភាគីចិនលើបញ្ហាផលប្រយោជន៍ស្នូលដែលពាក់ព័ន្ធនឹងតៃវ៉ាន់ ស៊ីនជាំង និងហុងកុងជាដើម។ កៀហ្ស៊ីស៊ីស្ថានយល់ស្របចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលចិនបានលើកឡើង វាប្រកបដោយសារៈសំខាន់ចំពោះការជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោកទាំងមូល។ សូមជូនពរទុកជាមុនឱ្យសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ទទួលបានជោគជ័យដោយគាប់ប្រសើរ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស