ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Serdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថាន
2022-09-15 16:06:23cri
Share with:

ថ្ងៃទី ១៥ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Serdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថាននៅក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន ។ 

លោក Xi Jinping បានលើកឡើងថា ប្រទេសចិនគោរពជម្រើសឯករាជ្យនិងម្ចាស់ការរបស់ប្រទេសតួកមេនីស្ថានចំពោះផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានការណ៍ជាតិរបស់ខ្លួន ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងដំណើរអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពរបស់ប្រទេសតួកមេនីស្ថានទោះកម្លាំងខាងក្រៅណាមួយក្តី ។ ភាគីទាំងពីរត្រូវបង្កើនបរិមាណនិងទ្រង់ទ្រាយនៃកិច្ចសហប្រតិបត្តិការផ្នែកឧស្ម័នធម្មជាតិរវាងប្រទេសទាំងពីរ ។ ភាគីចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីតួកមេនីស្ថាន អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល ដើម្បីរួមចំណែកក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ។

ជាការឆ្លើយតប លោក Serdar Berdimuhamedov បានសម្តែងការជូនពរទុកជាមុនឱ្យសមាជបក្សកម្មុយន្តចិនលើកទី ២០ ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ។ ភាគីតួកមេនីស្ថាននឹងបន្តអនុវត្តគោលនយោបាយចិនតែមួយយ៉ាងមុតមាំមិនងាករេ គាំទ្រគំនិតផ្តួចផ្តើមពាក់ព័ន្ធដែលលើកឡើងដោយភាគីចិន ដែលមានអំណោយផលដលការគាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការសហប្រជាជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស