ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បញ្ហាអំពើហិង្សាដោយកាំភ្លើងរបស់អាមេរិកពិបាកដោះស្រាយ
2022-09-15 11:12:28cri
Share with:

    និយាយចំពោះគ្រួសារជាច្រើន ការចូលរៀននៅឆ្នាំសិក្សាថ្មីជាកិច្ចចាប់ផ្តើមថ្មីដែលគួរឱ្យអ្នកផងរំភើបចិត្ត ។ ប៉ុន្តែនិយាយចំពោះលោក Garza អ្នកក្រុងរបស់ក្រុង Uvalde  រដ្ឋTexasរបស់អាមេរិកវិញ បែរជាអនុស្សាវរីយ៍ដ៏ឈឺចាប់ ។ ជាង៣ខែមុន ខ្មាន់កាំភ្លើងម្នាក់បានសម្រុកចូលសាលាបថមសិក្សា Robb នៃតំបន់នេះ ធ្វើឧក្រិដ្ឋកម្មបណ្តាលឱ្យសិស្ស១៩នាក់និងគ្រូបង្រៀនពីរនាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះក៏បូករួមទាំងកូនស្រីតែមួយគត់របស់លោក Garza ដែរ ។ កាលនោះ លោក បៃដិន ប្រធានាធិបតីអាមេរិកបានសន្យាថា នឹងចាត់វិធានការជាក់ស្តែង  ព្រមទាំងបានចុះហត្ថលេខាលើសេចកី្តព្រាងច្បាប់ស្តីពីការគ្រប់គ្រងកាំភ្លើងនៅខែមិថុនា ដែលត្រូវគេហៅថាជាសេចកី្តព្រាងច្បាប់ដ៏សំខាន់ជាងគេក្នុងរយៈពេល៣០ឆ្នាំកន្លងមក ។ ប៉ុន្តែ រឿងសោកនាដកម្មដែលផ្តាច់ជីវិតប្រជាជនឥតទោសពៃរ៍ដោយកាំភ្លើងមិនបានត្រូវកាត់បន្ថយនោះទេ ។

      នៅចុងសប្តាហ៍ចុងក្រោយនេះ រដ្ឋIllinois រដ្ឋKentucky  រដ្ឋIndiana រដ្ឋPennsylvania និងរដ្ឋញូវយ៉ក  សំឡេងកាំភ្លើងបានលាន់ឮឥតឈប់ឈរ ដែលអាចបញ្ជាក់ថា អាមេរិកបានឆ្លង “ចុងសប្តាហ៍ប្រឡាក់ដោយឈាម”មួយទៀត ។ ទិន្នន័យថ្មីបំផុតដែលវេបសាយបណ្ណសារអំពីអំពើហិង្សាដោយកាំភ្លើងរបស់អាមេរិកបានចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ថា តាំងពីចូលឆ្នាំនេះមក  នៅស្រុកអាមេរិក មានមនុស្សលើសពី៣ម៉ឺន១ពាន់នាក់ស្លាប់បាត់បង់ជីវិតដោយមកពីអំពើហិង្សាដោយកាំភ្លើង គិតជាមធ្យម ក្នុងមួយថ្ងៃ មានមនុស្ស១២២នាក់ ត្រូវគេផ្តាច់ជីវិត ។ អំពើហិង្សាដោយកាំភ្លើងបានក្លាយជា “ការបំភិតបំភ័យ”យ៉ាងធ្ងន់ធ្ងរក្នុងសង្គមអាមេរិក ។ ក្នុងនោះ សាលារៀនជាកន្លែងដែលកើតមានអំពើហិង្សាដោយកាំភ្លើងច្រើនជាងគេ ។

      ហេតុអ្វីបានជានៅប្រទេសរីកលូតលាស់ជាងគេនៅលើពិភពលោក កើតមានឧក្រិដ្ឋកម្ម ហិង្សាដោយកាំភ្លើងឥតឈប់ឈរ ? អ្នកវិភាគបានលើកឡើងថា នេះគឺដោយមកពីសេចកី្តព្រាងច្បាប់ទីពីរស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់អាមេរិកពិបាកកែប្រែទេ ក្រៅពីនេះក៏មានទំនាក់ទំនងជាមួយការខ្វែងគំនិតអំពីបញ្ហាគ្រប់គ្រងកាំភ្លើងរវាងគណបក្សទាំងពីររបស់អាមេរិកផងដែរ ។ អាមេរិកជាប្រទេសដែលប្រជាជនមានកាំភ្លើងច្រើនជាងគេនៅលើពិភពលោក ។ ទិន្នន័យស្ថិតិបានបង្ហាញថា លទ្ធភាពដែលជនជាតិអាមេរិកស្លាប់បាត់បង់ជីវិតក្នុងរឿងបាញ់កាំភ្លើង ខ្ពស់ជាង២៥ដង បើប្រៀបធៀបនឹងប្រទេសចំណូលខ្ពស់ផ្សេងទៀត ។

      ព្រមពេលជាមួយគ្នានេះ ការគំរាមកំហែងរហូតដល់ចាប់ពង្រត់របស់ក្រុមផលប្រយោជន៍បណ្តាលឱ្យទងើ្វហិង្សាដោយកាំភ្លើងមានភាពកាន់តែធ្ងន់ធ្ងរនិងពិបាកដោះស្រាយ ។ នៅស្រុកអាមេរិក ការផលិតនិងលក់ដូរអាវុធជាឧស្សាហកម្មធំមួយ  ទំហំទីផ្សារបានឡើងដល់ចំនួន៧ម៉ឺន៥រយលានដុល្លារអាមេរិកកាលពីឆ្នាំ២០២១ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដែលមានឥទ្ធិពលខ្លាំងជាងគេនៅអាមេរិក  សមាគមកាំភ្លើងជាតិអាមេរិក (ហៅកាត់ NRA ) បានផ្តល់ប្រាក់ជំនួយផ្នែកនយោបាយយ៉ាងច្រើនសម្បើម ក្រៅពីនេះ ជារៀងរាល់ឆ្នាំ សមាគមនេះក៏បានប្រើប្រាស់ថវិកាជាច្រើនសម្រាប់ឃោសនាបំប៉ោងពីសារសំខាន់នៃការកាន់កាំភ្លើងដោយស្របច្បាប់ ក្នុងន័យរារាំងការអនុវត្តវិធានការគ្រប់គ្រងកាំភ្លើងរបស់រដ្ឋាភិបាល ។

      “ករណីបាញ់ប្រហារតែងតែកើតមានជាញឹកញាប់នៅអាមេរិក មនុស្សស្ទើរតែទាំងអស់សុទ្ធតែរស់នៅក្នុងសភាពភ័យខ្លាច ” នេះជាបទអត្ថាធិប្បាយរបស់កាសែត «ញូវយ៉ក ថាមស៍ »នៅពីក្រោយនេះ ក្រុមផលប្រយោជន៍របស់អាមេរិកកំពុងទទួលបានទ្រព្យសម្បតិ្តកាន់តែច្រើនជាបន្តបន្ទាប់ដែលបានមកពីការផលិតនិងលក់ដូរអាវុធ  ហើយនេះក៏ជាប្រភពប្រាក់បរិច្ចាគរបស់អ្នកនយោបាយអាមេរិកផងដែរ ។ នៅក្រោមយីហោ “ប្រជាធិបតេយ្យបែបអាមេរិក”ដ៏លាក់ពុត បើអាមេរិកចង់ភ្ញាក់ពីសុបិនអាក្រក់នៃការបាញ់កាំភ្លើង នោះនៅតែជារឿងដែលឈោងមិនដល់ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស