ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាតាមប្រព័ន្ធវីដេអូដោយឡែកពីគ្នាជាមួយលោក Bias ប្រធានសភាម៉ូសំប៊ិកនិងលោក Sinzohagera ប្រធានព្រឹទ្ធសភាប៊ូរុនឌី
2022-09-14 17:07:19cri
Share with:

ថ្ងៃទី ១៣ ខែកញ្ញា លោក Wang Yang ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាតាមប្រព័ន្ធវីដេអូដោយឡែកពីគ្នាជាមួយលោក Bias ប្រធានសភាម៉ូសំប៊ិកនិងលោក Sinzohagera ប្រធានព្រឹទ្ធសភាប៊ូរុនឌីនៅក្រុងប៉េកាំង ។ 

លោក Wang Yang បានថ្លែងនៅពេលជួបពិភាក្សាជាមួយលោក Bias ថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសម៉ូសំប៊ិក ដើម្បីត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍជាបន្តបន្ទាប់និងកាន់តែស៊ីជម្រៅ ។ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនរីករាយរួមសហការជាមួយសភាម៉ូសំប៊ិកក្នុងការពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិលើវិស័យវប្បធម៌ អប់រំនិងសុខាភិបាលជាដើម ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សង្គមនិងឆន្ទៈប្រជាជនជាបន្តបន្ទាប់ ។

លោក Wang Yang បានថ្លែងនៅពេលជួបជាមួយលោក Sinzohagela ថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសនៅទ្វីបអាហ្រ្វិកបូក រួមទាំងប្រទេសប៊ូរុនឌីផងដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលនិងគាំពារផលប្រយោជន៍រួមរបស់ចិននិងអាហ្វ្រិកនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនរីករាយពង្រឹងការប្រស្រ័យទាក់ទងជាមួយព្រឹទ្ធសភាប៊ូរុនឌី ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍដល់កម្រិតកាន់តែខ្ពស់ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស