ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន​បានលើកឡើងថា​​អាមេរិកត្រូវបញ្ឈប់ការវាយប្រហារតាមអ៊ីនធើណេតក្នុងចេតនា អាក្រក់​ព្រមទាំងធ្វើការបកស្រាយដោយអាកប្បាកិរិយាទទួលខុសត្រូវ
2022-09-14 11:53:08cri
Share with:


ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២អង្គភាពពាក់ព័ន្ធនៃភាគីចិនបានចេញរបាយការណ៍វិភាគខាង

បច្ចេកទេសស្តីពីអាវុធអ៊ីនធើណេតរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិកប្រើប្រាស់ទៅវាយប្រហារចំពោះសកលវិទ្យាល័យឧស្សាហកម្មភាគពាយ័ព្យប្រទេសចិន។សំដៅករណីនេះលោក

ស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ

នាថ្ងៃដដែលថារបាយការណ៍បានលាតត្រដាងពីភាពលម្អិតនិងភស្តុតាងកាន់តែច្រើន។

លោកស្រីបានថ្លែងថាភាគីចិនបានឆ្លងតាមមធ្យោបាយជាច្រើនដើម្បីទាមទារឲ្យអាមេរិកធ្វើ

ការបកស្រាយចំពោះការវាយប្រហារតាមអ៊ីនធើណេតក្នុងចេតនាអាក្រក់នេះព្រមទាំងបញ្ឈប់

អំពើខុសច្បាប់បែបនេះភ្លាម។តែរហូតដល់ពេលបច្ចុប្បន្ននេះមិនទាន់ទទួលបានការឆ្លើយតប

ជាក់លាក់ណាមួយពីភាគីអាមេរិកនៅឡើយទេ។អ្វីដែលខ្ញុំចង់គូសបញ្ជាក់គឺអំពើរបស់អាមេរិក

បានបំពានយ៉ាងធ្ងន់ធ្ងរចំពោះការសម្ងាត់ខាងបច្ចេកទេសរបស់អង្គភាពពាក់ព័ន្ធនៃប្រទេសចិនបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិននិងសុវត្ថិភាព

ព័ត៌មានអង្គភាពនិងបុគ្គល។អាមេរិកត្រូវបញ្ឈប់អំពើពាក់ព័ន្ធភ្លាមព្រមទាំងធ្វើការបកស្រាយ

ប្រកបដោយអាកប្បាកិរិយាទទួលខុសត្រូវផងដែរ៕

 

អ្នកបកប្រែ:张艳萍
ប្លុកពិសេស