ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សួស្តីក្រុង Samarkand
2022-09-14 16:43:10cri
Share with:


ថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២២នៃក្រុមប្រឹក្សាប្រមុខរដ្ឋប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃដែលនឹងបើកធ្វើនៅក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន ព្រមទាំងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាហ្សាក់ស្ថាននិងអ៊ូសបេគីស្ថានដោយតបតាមការអញ្ជើញរបស់លោក Tokayevប្រធានាធិបតីសាធារណរដ្ឋកាហ្សាក់ស្ថាននិងលោក Mirziyoyev ប្រធានាធិបតីសាធារណរដ្ឋអ៊ូសបេគីស្ថាន ។

ក្រុង Samarkand ដែលជាទីតាំងរៀបចំធ្វើកិច្ចប្រជុំកំពូលលើកនេះគឺជាទីក្រុងធំទីពីររបស់ប្រទេសអ៊ូសបេគីស្ថាន  មានប្រវត្តិសាស្រ្តជាង២៧០០ឆ្នាំមកហើយ ក៏ជាទីក្រុងល្បីឈ្មោះមួយក្នុងប្រវត្តិសាស្រ្តតាមផ្លូវសូត្របុរាណ ។ អំឡុងពេលកិច្ចប្រជុំលើកនេះ ក្រុង Samarkand ដែលជាទីក្រុងចំណាស់និងឆើតឆាយនឹងទទួលភ្ញៀវនិងមិត្តភក្តិមកពីគ្រប់ទិសទី ដើម្បីបង្ហាញនូវកម្លាំងទាក់ទាញបែបបូព៌ារបស់ខ្លួន និងដើរតួនាទីដ៏សំខាន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស