ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រតិបត្តិការសៀងហៃបង្ហាញពីភាពទាក់ទាញដ៏ខ្លាំង
2022-09-14 16:18:12cri
Share with:

     ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា  កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២២ នឹងបើកធ្វើនៅប្រទេសអ៊ូសបេគីស្ថាន ។បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩មក នេះជាលើកទីមួយហើយដែលមេដឹកនាំនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃជួបពិភាក្សាទល់មុខគ្នា។

    បច្ចុប្បន្ន សភាពការណ៍អន្តរជាតិបានប្រែប្រួលយ៉ាងស៊ីជម្រៅនិងស្មុគស្មាញ ប្រទេសជាច្រើនរំពឹងថាអាចបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីដែលគោរពគ្នា មានយុត្តិធម៌ ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។ អង្គការសហប្រតិបត្តិការសៀងហៃបានបង្កើតនិងបានអនុវត្ត “ស្មារតីសៀងហៃ” ដែលខ្លឹមសារស្នូលគឺដើម្បីបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី ដូច្នេះអង្គការសហប្រតិបត្តិការសៀងហៃមានភាពទាក់ទាញដ៏ខ្លាំងចំពោះប្រទេសក្នុងតំបន់ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស