ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនចុះផ្សាយអត្ថបទនៅលើប្រព័ន្ធសារព័ត៌មានប្រទេសអ៊ូសបេគីស្ថាន
2022-09-14 12:17:20cri
Share with:

       ថ្ងៃទី ១៣ ខែកញ្ញា  មុនពេលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអ៊ូសបេគីស្ថានតាមការអញ្ជើញរបស់លោក Mir. Ziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន ព្រមនិងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២២ លោក Xi Jinping  ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅលើប្រព័ន្ធសារព័ត៌មានប្រទេសអ៊ូសបេគីស្ថាន ដូចជា«កាសែតមតិប្រជាជន»  និងទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ូសបេគីស្ថានជាដើម ដែលក្រោមចំណងជើងថា «ពួតដៃគ្នាបង្កើតអនាគតកាន់តែល្អបវរនៃទំនាក់ទំនងចិន-អ៊ូសបេគីស្ថាន»។  

      ឆ្នាំ២០២២នេះ ជាខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងអ៊ូសបេគីស្ថាន ។ រយៈពេល៣០ឆ្នាំកន្លងមក  ប្រទេសទាំងពីរបានគោរពគ្នា មានមេត្រីភាពជាមួយប្រទេសជិតខាង  រួមសុខរួមទុក្ខ ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះជានិច្ច   កិច្ចសហប្រតិបត្តិការគ្រប់វិស័យទទួលបានសមិទ្ធផលជាក់ស្តែងជាច្រើន។ ការផ្លាស់ប្តូរមេត្រីភាពរវាងគ្នាដែលមានប្រវត្តិសាស្ត្រជាងពីរពាន់ឆ្នាំ និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នារយៈពេល៣០ឆ្នាំរបស់ប្រទេសទាំងពីរ  បានបង្ហាញឱ្យឃើញថា ចិននិងអ៊ូសបេគីស្ថានបានបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលសមស្របនឹងផលប្រយោជន៍ស្នូលរបស់ប្រជាជននៃប្រទេសទាំងពីរ។ ខ្ញុំសូមលើកការផ្តួចផ្តើម ៤ ចំណុច៖ 

     ទី១ យើងត្រូវបង្កើនការគាំទ្រគ្នា ពង្រឹងទំនុកចិត្តរវាងគ្នា។ ទី២ យើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នា ដើម្បីស្វែងរកភាពរុងរឿងនិងការអភិវឌ្ឍ។ ទី៣ យើងត្រូវបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីដោះស្រាយបញ្ហាប្រឈម។ ទី៤ យើងត្រូវបង្កើនការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ   ជំរុញការផ្លាស់ប្តូរគ្នារវាងប្រជាជន។ 

         ភាគីចិនមានឆន្ទៈរួមជាមួយភាគីអ៊ូសបេគីស្ថាន បន្តចាប់ដៃគ្នាឈានទៅមុខតាមមាគ៌ាស្តារអភិវឌ្ឍន៍ប្រទេសជាតិ  ខិតខំសម្រេចទស្សនទាននិងគោលដៅនៃការរួមគ្នាបង្កើតសហគមន៍រួមវាសនាចិន-អ៊ូសបេគីស្ថាន៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស