ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនតំណាងប្រទេសចំនួនជាង៣០ អំពាវនាវដល់ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សនៃអ.ស.ប.ឱ្យគោរពផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលប្រទេសនានាជ្រើសរើសដោយម្ចាស់ការ
2022-09-14 15:38:53cri
Share with:


      ថ្ងៃទី ១៣ ខែកញ្ញា កិច្ចប្រជុំលើកទី ៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានធ្វើការជជែកដេញដោលជាទូទៅអំពីរបាយការណ៍របស់ឧត្តមស្នងការស្តីពីទទួលបន្ទុកសិទ្ធិមនុស្សនៃអ.ស.ប.។ លោក Chen Xu តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅទីស្នាក់ការអ.ស.ប.នៅក្រុងហ្សឺណែវនិងអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅស្វ៊ីសបានតំណាងប្រទេសចំនួនជាង ៣០ ឡើងថ្លែងមតិយោបល់រួម ដើម្បីអំពាវនាវឱ្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអ.ស.ប.បង្កើនការយកចិត្តទុកដាក់និងទម្កាក់ថវិកាចំពោះសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ សិទ្ធិអភិវឌ្ឍន៍និងសិទ្ធិសុខភាព ក៏ដូចជាគោរពផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលប្រទេសនានាជ្រើសរើសដោយម្ចាស់ការ។

      លោកបានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បានលាតត្រដាងនូវភាពខ្វះខាតយ៉ាងខ្លាំងនៃការទម្លាក់ថវិកាអង្គការសិទ្ធិមនុស្សពហុភាគីចំពោះសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ សិទ្ធិអភិវឌ្ឍន៍និងសិទ្ធិសុខភាពក្នុងរយៈពេលជាយូរមក។ យើងអំពាវនាវឱ្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សចាត់ទុកការងារលុបបំបាត់អសមភាពជាការងារស្នូល ជួយប្រទេសនានាជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ឱ្យយកឈ្នះលើបញ្ហាប្រឈមដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាពនៃនិងសង្គមនិងសេដ្ឋកិច្ច៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស