ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ថ្លែងអំពីដំណើរទស្សនកិច្ចលើកដំបូងតាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩៖ បង្ហាញពីកម្រិតខ្ពស់និងភាពពិសេសពិសាលនៃទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថាន
2022-09-14 23:23:55cri
Share with:

ថ្ងៃទី ១៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធារដ្ឋចិនបានជួបពិភាក្សាជាមួយលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាននៅរដ្ឋធានីNur-Sultan ប្រទេសកាហ្សាក់ស្ថាន ។

លោក Xi Jinping បានថ្លែងថា តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩មក នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំ ការដែលជ្រើសរើសយកប្រទេសកាហ្សាក់ស្ថានបានបង្ហាញពីកម្រិតខ្ពស់និងភាពពិសេសពិសាលនៃទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថាន ហើយក៏បានបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រទេសយើងទាំងពីរ ។ កាហ្សាក់ស្ថានជាប្រទេសសំខាន់មួយនៅក្នុងអាស៊ីកណ្តាលនិងជាប្រទេសដែលមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់អឺរ៉ាស៊ីផងដែរ។ ខ្ញុំសូមបញ្ជាក់ឡើងវិញថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថាន មិនថាសភាពការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាទេ នោះ ភាគីចិននឹងគាំទ្រភាគីកាហ្សាក់ស្ថានក្នុងការគាំពារឯករាជ្យជាតិ អធិបតេយ្យភាពនិងបូរណភាពទឹកដីជានិច្ច គាំទ្រយ៉ាម៉ឺងម៉ាត់ចំពោះវិធានការកំណែទម្រង់របស់លោកប្រធានាធិបតី ដើម្បីរក្សាស្ថិរភាពនិងអភិវឌ្ឍប្រទេស ប្រឆាំងយ៉ាងដាច់ខាតចំពោះរបៀបណាមួយដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកាហ្សាក់ស្ថាន ប្រទេសចិននឹងជាមិត្តនិងជាដៃគូដ៏គួរអាចទុកចិត្តបានរបស់កាហ្សាក់ស្ថានជានិច្ច ។ 

នារសៀលថ្ងៃទី ១៤ ខែកញ្ញាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលមេដាយ"ឥន្ទ្រីមាស"ពីប្រធានាធិបតីកាហ្សាក់ស្ថានលោក Tokayev នៅវិមានប្រធានាធិបតីក្នុងទីក្រុង Nur-Sultan ។

អ្នកបកប្រែ:王幸
ប្លុកពិសេស