នៅវេលាម៉ោង ២១ និង ១៨ នាទី ថ្ងៃទី ១៣ ខែកញ្ញា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបZhongxing-1Eតាមរយរ៉ុក្កែតដឹកជញ្ជូនChangzheng-7 នៅទីតាំងបាញ់បង្ហោះយានអវកាសWenchang។ ផ្កាយរណបបានចូលគន្លងតារាវិថីតាមការគ្រោងទុកដោយរលូន បេសកកម្មបាញ់បង្ហោះទទួលបានជោគជ័យដោយគាប់ប្រសើរ។
ផ្កាយរណបZhongxing-1E ផ្តោតសំខាន់លើកការផ្តល់សេវាទូរស័ព្ទ ទិន្នន័យ និងការបញ្ជូនសេវាវិទ្យុនិងទូរទស្សន៍ដ៏មានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថាបេសកកម្មលើកនេះគឺជាការហោះហើរលើកទី ៤៣៧ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរី Changzheng៕