ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីសុស្ស៊ីនិយាយថានៅមិនទាន់ពិភាក្សាអំពីការដកទ័ពចេញពីរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Zaporizhzhiaនៅឡើយទេ ភាគីអ៊ុយក្រែនអះអាងថាបានដណ្តើមយកកន្លែងតាំអទីលំនៅជាង ២០ ទីតាំងមកវិញហើយ
2022-09-13 15:40:30cri
Share with:


     ថ្ងៃទី ១២ ខែកញ្ញា លោក Dmitri Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា បច្ចុប្បន្នភាគីរុស្ស៊ីនៅមិនទាន់ពិភាក្សាអំពីការដកទ័ពចេញពីរោងចក្រផលិតអគ្គិសនីដើរដោយថាមពល នុយក្លេអ៊ែរ Zaporizhzhiaនៅឡើយទេ ។ អគ្គសេនាធិការដ្ឋានកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ១២ ខែកញ្ញាថា កងទ័ពអ៊ុយក្រែនបន្តបំផុសការវាយបកនៅតំបន់ Donetsk និង Kharkiv ហើយបានដណ្តើមយកកន្លែងតាំងទីលំនៅជាង ២០ ទីតាំងមកវិញនាថ្ងៃទី ១១ ខែកញ្ញា។

      ថ្ងៃទី ១២ ខែកញ្ញា លោក Dmitri Peskov លេខាធិការព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា បច្ចុប្បន្នភាគីរុស្ស៊ីនៅមិនទាន់ពិភាក្សាអំពីការដកទ័ពចេញពីរោងចក្រអគ្គិសនីដើរដោយថាមពល នុយក្លេអ៊ែរ  Zaporizhzhia នៅឡើយទេ ។ បញ្ហាសំខាន់ដែលរុស្ស៊ីយកចិត្តទុកដាក់គឺបង្ខំឱ្យអ៊ុយក្រែនបញ្ឈប់ការបាញ់ផ្លោងទៅលើសំណង់រោងចក្រផលិតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ។ រុស្ស៊ីអំពាវនាវម្តងទៀតឱ្យប្រទេសពាក់ព័ន្ធដាក់សម្ពាធទៅលើអ៊ុយក្រែនដើម្បីឱ្យអ៊ុយក្រែនបញ្ឈប់ការបាញ់ផ្លោង។

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានជាតិអ៊ុយក្រែនបានឱ្យដឹងថា ថ្មីៗនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន លោកហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា មានតែដណ្តើមយកទឹកដីដែលត្រូវកាន់កាប់ទាំងអស់នោះមកវិញទេ ទើបមានលទ្ធភាពធ្វើការចរចាជាមួយរុស្ស៊ីបាន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស