ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់៖ អាមេរិកត្រូវបញ្ជាក់ថាខ្លួនអាចជឿទុកចិត្តបានទើបអាចរៀបចំកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ
2022-09-13 11:22:17cri
Share with:

     លោក Kanani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃទី ១២ ខែកញ្ញាថា  អាមេរិកត្រូវបញ្ជាក់ថា ខ្លួននឹងគោរពតាមក្រមអន្តរជាតិ ហើយអាចក្លាយជា “សមាជិកដ៏គួរឱ្យទុកចិត្តបាន ” ទើបអាចរៀបចំកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ។

      លោក Kanani បានថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃដដែលថា អាមេរិកបានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលឯកភាពគ្នាកាលពីឆ្នាំ២០១៥ដោយឯកតោភាគី ព្រមទាំងបានបន្ថែមការដាក់ទណ្ឌកម្មដោយខុសច្បាប់និងឯកតោភាគីចំពោះអ៊ីរ៉ង់ទៀតផង បានបណ្តាលឱ្យរដ្ឋាភិបាលនិងប្រជាជនអ៊ីរ៉ង់រងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ អាមេរិកគ្មានសិទ្ធិបង្ហាញនូវ “អាកប្បកិរិយាជាម្ចាស់បំណុល”ទេ ពោលគឺត្រូវប្រើអាកប្បកិរិយាដែលមានលក្ខណៈស្ថាបនាដើម្បីឈានដល់កិច្ចព្រមព្រៀងអំពីការរៀបចំកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស