ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនចុះផ្សាយអត្ថបទនៅប្រព័ន្ធសារព័ត៌មានកាហ្សាក់ស្ថាន
2022-09-13 22:25:12cri
Share with:

    ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២២ មុនពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសសាធារណរដ្ឋកាហ្សាក់ស្ថានតាមសេចក្តីអញ្ជើញរបស់លោកTokayevប្រធានាធិបតីកាហ្សាក់ស្ថាន លោកXi Jinpingប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទរបស់ខ្លូននៅប្រព័ន្ធសារព័ត៌មានកាហ្សាក់ស្ថានក្រោមចំណងជើងថា «ជំរុញឱ្យទំនាក់ទំនងរវាងប្រទេសចិននិងកាហ្សាក់ស្ថានសម្រេចការអភិវឌ្ឍកាន់តែធំក្នុងពេលអនាគត»។

លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងកាហ្សាក់ស្ថានជាប្រទេសជិតខាងល្អ មិត្តល្អនិងដៃគូល្អដែលតភ្ជាប់ដោយភ្នំនិងទន្លេ ប្រជាជននៃប្រទេសទាំង២មានប្រវត្តិសាស្ត្រប្រាស្រ័យទាក់ទងគ្នាដោយមេត្រីភាពអស់រាប់ពាន់ឆ្នាំមកហេីយ ហើយរួមគ្នាសរសេរកំណាព្យដ៏
អស្ចារ្យនៃផ្លូវសូត្របុរាណដែលតភ្ជាប់ពីលោកខាងកើតនិងលោកខាងលិច។ឆ្នាំ២០២២ជាខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសចិននិងកាហ្សាក់ស្ថាន។៣០ឆ្នាំកន្លងទៅនេះ ការប្រាស្រ័យទាក់ទងរវាងប្រទេសទាំង២កាន់តែជិតស្និទ្ធ ហើយបានរួមគ្នាដើរលេីមាគ៌ាអភិវឌ្ឍន៍មិនមែនធម្មតាមួយ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ច លោកXi Jinpingនឹងផ្លាស់ប្តូរយោបល់ដោយស៊ីជម្រៅស្តីពីការអភិវឌ្ឍឱ្យបានល្អនូវទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលមានផលប្រយោជន៍គ្នាទៅវិញទៅមករវាងប្រទេសចិននិងកាហ្សាក់ស្ថាន ហើយចាត់ទុកការកសាងសហគមន៍រួមវាសនាតែមួយរវាងប្រទេសចិននិងកាហ្សាក់ស្ថានជាគោលដៅនិងចក្ខុវិស័យ ព្រមទាំងធ្វើការរៀបចំនិងគ្រោងផែនការសម្រាប់ការពួតដៃគ្នាជំរុញឲ្យទំនាក់ទំនងរវាងប្រទេសចិននិងកាហ្សាក់ស្ថានវិវឌ្ឍទៅមុខ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស