ព្រឹកថ្ងៃទី១៣ ខែកញ្ញា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទសារព័ត៌មានអំពីសមិទ្ធផលនៃការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក លោកZhang Xiangweiអគ្គនាយកនៃអគ្គនាយកដ្ឋានផែនការនៃក្រសួងធនធានទឹកចិនបានលើកឡើងក្នុងសន្និសីទថា មជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ចាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក ទូទាំងប្រទេសបានសម្រេចការវិនិយោគលើគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រក្នុងទំហំ៦,៦៦ទ្រីលានយាន់ប្រាក់ចិន។ក្នុងអំឡុងពេលនោះ ទន្លេធំៗបានបង្កើតជាប្រព័ន្ធវិស្វកម្មបង្ការទឹកជំនន់ដែលរួមមានប្រឡាយ ទំនប់ទឹក អាងស្តុកទឹក អាងស្កាត់ទឹកជំនន់ ដែលដើរតួនាទីសំខាន់ក្នុងការធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាជន និងសុវត្ថិភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់៕