ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់រងគ្រោះរញ្ជួយដីនៅខេត្តSichuanចាប់ផ្តើមស្តារឡើងវិញ
2022-09-13 11:07:39cri
Share with:

       ថ្ងៃទី ១២ ខែកញ្ញា អ្នកកាសែតទទួលបានដំណឹងពីទីបញ្ជាការជួយសង្គ្រោះគ្រោះរញ្ជួយដី “៥ កញ្ញា ”នៃស្រុកLudingខេត្តSichuanឱ្យដឹងថា  ចាប់ពីវេលាម៉ោង ១៨ ថ្ងៃទី១២ ខែកញ្ញាតទៅ ខេត្តSichuan បញ្ចប់យុទ្ធនាការថ្នាក់ទី១ ឆ្លើយតបបន្ទាន់ចំពោះគ្រោះមហន្តរាយរញ្ជួយដីក្នុងខេត្ត  ពោលគឺប្តូរពីដំណាក់កាលជួយសគ្រោះបន្ទាន់ទៅជាដំណាក់កាលស្តារឡើងវិញ។

     គួរបញ្ជាក់ថា  គិតត្រឹមវេលាម៉ោង ១៧ ថ្ងៃទី១១ ខែកញ្ញា  ការរញ្ជួយដីនៅស្រុកLudingខេត្តSichuan  បានបណ្តាលឱ្យមនុស្ស ៩៣នាក់ស្លាប់បាត់បង់ជីវិត និង២៥នាក់បាត់បង់ខ្លួន ។ ភ្នាក់ងារជួយសង្គ្រោះនឹងបន្តស្វែងរកក្នុងតំបន់សំខាន់ៗ ដើម្បីរុករកបុគ្គលដែលបាត់ការទាក់ទង៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស