ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃជិតនឹងបើកធ្វើ GDPនៃអង្គការសហប្រតិបត្តិការសៀងហៃស្មើនឹង២៥%នៃពិភពលោក
2022-09-13 17:05:39cri
Share with:



កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការសហប្រតិបត្តិការសៀងហៃលើកទី ២២ នឹងប្រារព្ធធ្វើនៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន។

អង្គការសហប្រតិបត្តិការសៀងហៃបង្កើតឡើងនៅឆ្នាំ២០០១  គិតត្រឹមបច្ចុប្បន្ននេះមានរដ្ឋប្រទេសចំនួន៨ ដែលមានចំនួនប្រជាជនស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក។ កាលពីឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុបនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃគឺ23,3 ទ្រីលានដុល្លារអាមេរិក ស្មើនឹង 1/4 នៃGDP ពិភពលោក។ ហេតុអ្វីអង្គការសហប្រតិបត្តិការសៀងហៃបានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិកាន់តែខ្លាំងឡើងៗ?

រយៈពេល២១ ឆ្នាំបន្ទាប់ពីបានបង្កើតឡើង អង្គការសហប្រតិបត្តិការសៀងហៃរកបានមាគ៌ាអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការបែបថ្មីនៃអង្គការក្នុងតំបន់។ ស្មារតីសៀងហៃស្តីពីជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នា ស្មើភាព ពិគ្រោះពិភាក្សា គោរពពិពិធកម្មនៃអរិយធម៌ និងអភិវឌ្ឍរួមគ្នា  បានបន្ថែមខ្លឹមសារចំពោះចំពោះយុគសម័យថ្មីដោយឥតឈប់ឈរ។

កិច្ចព្រមព្រៀងគ្រប់វិស័យក្រោមក្របខណ្ឌអង្គការសហប្រតិបត្តិការសៀងហៃបានបង្កបរិយាកាសអភិវឌ្ឍន៍ដ៏នឹងនរសម្រាប់បណ្តាភាគី  ហើយទទួលបានលទ្ធផលច្រើនក្នុងវិស័យសេដ្ឋកិច្ចនិងវប្បធម៌មនុស្សជាតិ។  "ខ្សែក្រវាត់និងផ្លូវ" បានតភ្ជាប់ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី  បង្ហាញពីឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ចនៃអង្គការសហប្រតិបត្តិការសៀងហៃបានកើនឡើងជារៀងរាល់ថ្ងៃ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស