ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំស្តីពីប្រធានបទពិសេសនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់លោកLi Keqiang ដើម្បីស្តាប់របាយការណ៍ការងារចុះត្រួតពិនិត្យនិងផ្តល់សេវាតាម តំបន់របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋស្តីពីការលំនឹងសេដ្ឋកិច្ចជាតិ
2022-09-13 16:45:30cri
Share with:

ពេលថ្មីៗកន្លងទៅនេះកិច្ចប្រជុំស្តីពីប្រធានបទពិសេសនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបាន

ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់លោកLi Keqiangមាជិកអចិន្រ្តៃយ៍នៃការិយាល័យ

នយោបាយនៃគណៈកម្មធិការមជ្ឃិមបក្សកុម្មុយនីស្តចិននិងជានាយករដ្ឋមន្ត្រីចិនដើម្បីស្តាប់

របាយការណ៍ការងារចុះត្រួតពិនិត្យនិងផ្តល់សេវាតាមតំបន់របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋស្តីពី

លំនឹងសេដ្ឋកិច្ចជាតិនិងសិក្សាអំពីការងារជំហានបន្ទាប់។

 

លោកLi Keqiang បានមានប្រសាសន៍ថាក្រោមការដឹកនាំយ៉ាងមុតមាំនៃមជ្ឈិមបក្សដែល

មានលោកXi Jinpingជាមេដឹកនាំស្នូលគ្រប់ភាគីបានអនុវត្តការតាមចាត់ចែងរបស់មជ្ឈិម

បក្សនិងក្រុមប្រឹក្សាកិច្ចការរដ្ឋខិតខំប្រឹងប្រែងធ្វេីយ៉ាងណាដើម្បីលំនឹងសេដ្ឋកិច្ចជាតិ។នា

ពេលបច្ចុប្បុន្ននេះសភាពការណ៍ទូទៅនៃសេដ្ឋកិច្ចជាតិបានបន្តមាននិន្នាការងើបឡើង

វិញកំពុងស្ថិតនៅកាលៈទេសៈគន្លឹះដែលដេីរឡើងចំណោតដោយបញ្ច្រាសនឹងទិសខ្យល់

ហេតុដូច្នេះចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយាកាន់តែតានតឹងនៅក្នងការពង្រឹង

មូលដ្ឋានគ្រឹះដើម្បីធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញ។ចាំបាច់ត្រូវយកគំនិតសង្គមនិយមមាន

លក្ខណៈពិសេសនៃប្រទេសចិនក្នុងសម័យថ្មីរបស់លោកXi Jinpingជាការណែនាំអនុវត្ត

គំនិតអភិវឌ្ឍន៍ថ្មីដោយគ្រប់ជ្រុជ្រោយ គ្រោងផែនការដោយមានប្រសិទ្ធភាពនូវការបង្ការ

និងគ្របគ្រង់ជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចធ្វើយ៉ាងណាឲ្យមជ្យិមបក្ស

និងតំបន់ដើរតួនាទីយ៉ាងសកម្មរៀងខ្លួនប្រកាន់ខ្ជាប់នូវការអភិវឌ្ឍគឺមូលដ្ឋាននិងគ្រឹះ

ក្នុងការដោះស្រាយបញ្ហាទាំងអស់របស់ប្រទេសចិនថ្នាក់លើនិងថ្នាក់ក្រោមរួមគ្នាអនុវត្ត

ជាក់ស្តែងដើម្បីខិតខំ់ថែមទៀតក្នុងការអនុវត្តគោលនយោបាយចាត់វិធានការកាន់តែច្រើន

ដើម្បីធ្វើឲ្យសេដ្ឋកិច្ចអភិវឌ្ឍដោយមានស្ថិរភាពការមានការងារកើនឡើងដោយមាន

ស្ថិរភាពនិងតម្លៃទំនិញមានភាពនឹងនរធ្វើឲ្យសភាពការណ៍ទូទៅនៃសេដ្ឋកិច្ចមានភាពស្ថិរភាព រក្សាឲ្យសេដ្ឋកិច្ចដំណើរការក្នុងចន្លោះសមហេតុផលដេីម្បីសម្រេចបាននូវការ

ស្តារសេដ្ឋកិច្ចឡើងវិញដោយភាពនឹងន

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស