ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះព្រះអង្គ Charles III ដែលឡើងគ្រងរាជ្យជាព្រះមហាក្សត្រអង់គ្លេស
2022-09-12 14:48:12cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារចំពោះព្រះអង្គ Charles III ព្រះមហាក្សត្រអង់គ្លេសដើម្បីអបអរសាទរព្រះអង្គឡើងគ្រងរាជ្យសម្បត្តិកាលពីថ្ងៃទី១០ខែកញ្ញា។

លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះស្របពេលប្រទេសចិននិងអង់គ្លេសបានបង្កើតខួប៥០ឆ្នាំនៃទំនាក់ទំនងការទូតថ្នាក់ឯកអគ្គរដ្ឋទូតនិងរាជទូត ខ្ញុំរីករាយរួមជាមួយព្រះមហាក្សត្រ Charles III ខិតខំប្រឹងប្រែងដើម្បីជំរុញការយោគយល់គ្នាទៅវិញទៅមកនិងមិត្តភាពរបស់ប្រជាជនប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូរមិត្តភាពនិងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក បង្កើនការសម្របសម្រួលស្តីពីប្រធានបទជាសកល ផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក៕

អ្នកបកប្រែ:李展精
ប្លុកពិសេស