ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រឿងញៀនមេតំហ្វេតាមីនមានតម្លៃ ១១,៩ លានដុល្លារអាមេរិក ត្រូវបានរឹបអូសនៅច្រកចូលដែនរបស់រដ្ឋតិចសាស់ សហរដ្ឋអាមេរិក
2022-09-12 15:43:41cri
Share with:

តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន CNN របស់អាមេរិកកាលពីថ្ងៃទី ១១ខែកញ្ញា តាមម៉ោងក្នុងតំបន់ឱ្យដឹងថា មន្ត្រីគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីនមានតម្លៃ ១១,៩ លានដុល្លារអាមេរិកនៅកំពង់ផែ Del Rio រដ្ឋតិចសាស់  ដែលជាករណីគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់កំពង់ផែនេះ ។

មន្ត្រីគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានថ្លែងថា គ្រឿងញៀនទាំងនេះត្រូវបានរកឃើញនៅក្នុងរ៉ឺម៉កត្រាក់ទ័រ ហើយនៅពេលត្រួតពិនិត្យ ពួកគេបានរកឃើញកញ្ចប់ចំនួន ៣២០ ដែលមានផ្ទុកនូវសារធាតុញៀនប្រភេទមេតំហ្វេតាមីនក្នុងទម្ងន់ជិត ៦០៦ គីឡូក្រាម។បច្ចុប្បន្ន  ភ្នាក់ងារមកពីផ្នែកស៊ើបអង្កេតសន្តិសុខជាតិនៃអគ្គនាយកដ្ឋានអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតចំពោះករណីនេះ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស