ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ ប្រជាជននៃប្រទេសអឺរ៉ុបជាច្រើនបានតវ៉ាប្រឆាំងចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ី
2022-09-12 16:09:04cri
Share with:

ដោយសារដើរតាមសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី សេដ្ឋកិច្ចអឺរ៉ុបបានរងផលប៉ះពាល់យ៉ាងខ្លាំង ហើយក្នុងខណៈពេលដែលរដូវរងាចូលមកដល់ វិបត្តិថាមពលក៏កាន់តែធ្ងន់ធ្ងរដែរ ។ កាលពីថ្ងៃទី ១១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ប្រជាជនរបស់ប្រទេសអឺរ៉ុបជាច្រើនបានលើកឡើងការតវ៉ាប្រឆាំងនឹងការឡើងថ្លៃថាមពលដែលបណ្តាលមកពីការដាក់ទណ្ឌកម្មលើរុស្ស៊ីរបស់រដ្ឋាភិបាល ។

យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ឱ្យដឹងថា ថ្ងៃដដែល នៅទីក្រុងវីយែន រដ្ឋធានីប្រទេសអូទ្រីស មានអ្នកតវ៉ាជិត៣ពាន់នាក់បានដើរតាមផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងបញ្ហាដូចជាការកើនឡើងយ៉ាងខ្លាំងនៃតម្លៃថាមពល ថ្លៃរស់នៅ និងអតិផរណាខ្ពស់ជាដើមដែលបណ្តាលមកពីការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ អ្នកតវ៉ាជាច្រើនបានទាមទារឱ្យបញ្ចប់ "ការដាក់ទណ្ឌកម្មបែបអត្តឃាត"បែបនេះ ព្រមនិងថ្កោលទោសចំពោះអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបង្កជម្លោះនិងធ្វើឱ្យស្ថានភាពសន្តិសុខនៅអឺរ៉ុបកាន់តែអាក្រក់។

សូមបញ្ជាក់ថា ការតវ៉ាដូចគ្នាក៏បានកើតឡើងនៅតាមដងផ្លូវក្នុងប្រទេសបារាំង អាល្លឺម៉ង់ ឆេក និងប្រទេសដទៃទៀតដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស