ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពធ្វើយោធូបនីយកម្មផ្នែកជីវសាស្ត្ររបស់សហរដ្ឋអាមេរិកបណ្តាលឱ្យមានការព្រួយបារម្ភនៅក្នុងសន្និសីទអន្តរជាតិពហុភាគី
2022-09-12 15:11:01cri
Share with:

តបតាមសំណើរបស់រុស្ស៊ី កិច្ចប្រជុំពិគ្រោះពិភាក្សាជាផ្លូវការរបស់រដ្ឋហត្ថលេខីនៃ«អនុសញ្ញាស្តីពីការហាមឃាត់អាវុធជីវសាស្ត្រ» បានប្រារព្ធឡើងនៅទីក្រុងហ្សឺណែវចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែកញ្ញា ។ គណៈប្រតិភូរុស្ស៊ីបានបង្ហាញឯកសារមួយចំនួននៅក្នុងកិច្ចប្រជុំដោយចោទប្រកាន់សហរដ្ឋអាមេរិកថាបានចូលរួមក្នុងសកម្មភាពរំលោភលើអនុសញ្ញា និងបានសម្តែងការព្រួយបារម្ភអំពីសកម្មភាពរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើយោធូបនីយកម្មផ្នែកជីវសាស្ត្រ ហើយទទួលបានការយកចិត្តទុកដាក់ពីអង្គប្រជុំ។

ទាក់ទិននឹងប៉ាតង់តក្កកម្មនៃ ប្រព័ន្ធបញ្ចេញមូសពុលតំណាងសហរដ្ឋអាមេរិកបានពន្យល់នៅក្នុងកិច្ចប្រជុំថា ពាក្យស្នើសុំនេះគឺលើកឡើងដោយអង្គភាពឯកជន ហើយមិនមែនតំណាងឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។ ប៉ាតង់តក្កកម្មនេះមិនត្រូវបានដាក់ចូលក្នុងការផលិតទេ ហើយមានតែការផលិតហើយទើបអាចថាបំពានច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិក។

យោងតាមឯកសារពាក់ព័ន្ធរបស់ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិកថែមទាំងកំពុងស្រាវជ្រាវ "គ្រាប់បែកពុល" ដែលលាយគ្រាប់ថ្នាំពុល ឬមេរោគឆ្លងចូលទៅក្នុងគ្រាប់។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស