ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដំណាក់កាលទី៤នៃវិស្វកម្មរុករកភពព្រះចន្ទទទួលបានការផ្តល់សច្ចាប័ន ផលិតផលយានអវកាសរុករក Chang'e-6 បានបញ្ចាប់ផលិតកម្មជាមូលដ្ឋាន
2022-09-12 16:01:19cri
Share with:

រដ្ឋបាលអវកាសជាតិចិនបានប្រកាសដំណឹងកាលពីថ្ងៃទី១០ខែកញ្ញាថា វិស្វកម្មរុករកភពព្រះចន្ទប្រទេសចិនមានការវិវឌ្ឍនថ្មី ។ លោក Liu Jizhong ប្រធានមជ្ឈមណ្ឌលវិស្វកម្មរុករកភពព្រះចន្ទនិងអវកាសបានថ្លែងចំពោះប្រព័ន្ធសារព័ត៌មានថា គម្រោងវិស្វកម្មរុករកភពព្រះចន្ទដំណាក់កាលទី៤ បានទទួលការផ្តល់សច្ចាប័នពីរដ្ឋ បច្ចុប្បន្នវាដំណើរការដោយរលូន។

តាមដំណឹងបានឱ្យដឹងថា វិស្វកម្មរុករកភពព្រះចន្ទដំណាក់កាលទី៤រួមមានគម្រោងយានអវកាសរុករក Chang'e-6 ,  Chang'e-7 និងChang'e-8 គម្រោងទាំងបីនេះនឹងអនុវត្តជាបន្តបន្ទាប់ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។ ក្នុងនោះយានអវកាសរុករក Chang'e-6គឺជារបស់ចម្លងនៃយានអវកាសរុករក Chang'e-5 ដែលមានតួនាទីយកសំណាកត្រឡប់មកវិញ វានឹងធ្វើដំណើរទៅខ្នងភពព្រះចន្ទ ដើម្បីបំពេញបេសកកម្ម៕

អ្នកបកប្រែ:李展精
ប្លុកពិសេស