ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhyeបានឈប់ដំណើរការ
2022-09-12 16:09:45cri
Share with:

កាលពីថ្ងៃទី ១១ ខែកញ្ញា ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរជាតិអ៊ុយក្រែនបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមថា រោងចក្រថាមពលនុយក្លេអ៊ែរZaporozhye បានឈប់ដំណើរការ។

ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរជាតិអ៊ុយក្រែនបានថ្លែងថា នៅព្រឹកព្រលឹមថ្ងៃទី ១១ ខែកញ្ញា ម៉ាស៊ីនចុងក្រោយដែលដំណើរការនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye បានផ្តាច់ការតភ្ជាប់ជាមួយបណ្តាញអគ្គិសនីជាតិអ៊ុយក្រែន ហើយការត្រៀមរៀបចំសម្រាប់ការធ្វើឱ្យម៉ាស៊ីនត្រជាក់បាននិងកំពុងដំណើរការ។ កាលពីថ្ងៃទី ១១ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់លោក Rogov តំណាងទីភ្នាក់ងាររដ្ឋបាលក្នុងតំបន់នៅ Zaporozhye ថា ម៉ាស៊ីននេះត្រូវបានផ្អាកការដំណើរដោយប្រើរបៀបអាចគ្រប់គ្រងបាន ហើយកំពុងត្រូវបានប្តូរទៅជាស្ថានភាពត្រជាក់ ដែលអាចនឹងដំណើរការឡើងវិញនៅពេលអនាគត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស