ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកKim Jong-unថ្លែងសុន្ទរកថាគោលនយោបាយដើម្បីអធិប្បាយពីការអភិវឌ្ឍសេដ្ឋកិច្ចនិងការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩
2022-09-11 14:38:21cri
Share with:

ថ្ងៃទី១០ ខែកញ្ញា ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានចុះផ្សាយសុន្ទរកថាគោលនយោបាយរបស់លោកKim Jong-unមេដឹកនាំកំពូលកូរ៉េខាងជើដែលថ្លែងក្នុងកិច្ចប្រជុំលើកទី៧នៃមហាសន្និបាតប្រជាជនកំពូលកូរ៉េខាងជើងនីតិកាលទី១៤ដែលបើកធ្វើនៅក្រុងព្យុងយ៉ាង។នៅក្នុងសុន្ទរកថាគោលនយោបាយ លោកKim Jong-unបានអធិប្បាយពីការជំរុញផែនការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩។

លោកKim Jong-unបានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងជើងត្រូវតែជំរុញឱ្យសម្រេចបាននូវផែនការរយៈពេល៥ឆ្នាំអំពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលសមាជបក្សពលកម្មកូរ៉េខាងលើកទី៨បានលើកឡើង។លោកបានគូសបញ្ជាក់ថា “ភារកិច្ចជាបន្ទាន់គឺដោះស្រាយបញ្ហាហូបចកុនិងបញ្ហារបស់ប្រើប្រាស់” ហេតុនេះហើយត្រូវបន្តប្រមូលផ្តុំកម្លាំងសំខាន់ទៅអភិវឌ្ឍវិស័យកសិកម្មនិងឧស្សាហកម្មធុនស្រាល។

លោកKim Jong-unបន្តទៀតថា ស្ថាប័នសុខាភិបាលកូរ៉េខាងជើងត្រូវការជាបន្ទាន់នូវការលើកកម្ពស់កម្រិតបង្ការជំងឺកូវីដ១៩និងសមត្ថភាពបង្ការជំងឺកូវីដ១៩។ក្រោមស្ថានភាពដែលថ្នាំផលិតក្នុងស្រុងមិនអាចបំពេញតម្រូវការទាំងអស់ ត្រូវថ្នាំនាំចេញថ្នាំដើម្បីបំពេញតម្រូវការនៃការព្យាបាលជំងឺនិងថែទាំសុខភាព។ទាក់ទិននឹងសភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩ ត្រូវអនុវត្តការចាក់វ៉ាសាំងដោយប្រាកដប្រជា។ ទន្ទឹមនឹងនេះ ផ្តួចផ្តើមឱ្យប្រជាជនទាំងមូលពាក់ម៉ាសឱ្យបានល្អ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស