ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតី Zanzibar ប្រទេសតង់ហ្សានីប្រគល់រង្វាន់ដល់ក្រុមវេជ្ជសាស្ត្រចិន
2022-09-11 14:54:18cri
Share with:

លោក Mwinyi ប្រធានាធិបតី Zanzibar ប្រទេសតង់ហ្សានីបានជួបប្រាស្រ័យជាមួយក្រុមវេជ្ជសាស្ត្រចិនផ្តល់ជំនួយដល់ Zanzibar លើកទី ៣១ នៅវិមានប្រធានាធិបតី Zanzibar នៅថ្ងៃទី ១០ ខែកញ្ញាហើយបានប្រគល់រង្វាន់និងវិញ្ញាបនបត្ររំលឹកដល់សមាជិកក្រុមទាំងអស់ ដើម្បីសម្តែងការកោតសរសើរចំពោះការរួមចំណែកដ៏ឆ្នើមរបស់ពួកគេ ។

លោក Mwinyi បានថ្លែងថា អស់រយៈពេលជាយូរមក រដ្ឋាភិបាលចិនបានជួយ Zanzibar ក្នុងការបង្កើនការអភិវឌ្ឍផ្នែកសុខិបាល ការផ្តល់ឧបករណ៍វេជ្ជសាស្ត្រនិងថ្នាំពេទ្យ ហើយក្រុមវេជ្ជសាស្ត្រចិនបានចាក់ឫសនៅទីនេះជាយូរមកហើយ ។ ខណៈពេលពិធីបុណ្យសែនព្រះខែដែលជាពិធីបុណ្យប្រពៃណីចិនមកដល់ លោកសូនជូនពរចំពោះសមាជិកក្រុមវេជ្ជសាស្ត្រចិនដែលនៅឆ្ងាយពីមាតុភូមិ ។

  លោក Qu Lishuai ប្រធានក្រុមវេជ្ជសាស្ត្រចិនផ្តល់ជំនួយដល់ Zanzibar លើកទី ៣១ បានថ្លែងថា ក្រុមវេជ្ជសាស្ត្រចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាមួយមន្ទីរសុខាភិបាល Zanzibar ដើម្បីផ្តល់សេវាវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់សល់ប្រជាជនក្នុងតំបន់ បន្តវេនស្មារតីជំនួយរបស់ក្រុមវេជ្ជសាស្ត្រចិន ដើម្បីជំរុញចំណងមិត្តភាពរវាងប្រជាជនចិននិង Zanzibar ៕

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស