ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសជាច្រើនរៀបចំសកម្មភាពអបអរសាទរបុណ្យសែនព្រះខែ
2022-09-11 14:22:38cri
Share with:

    ក្នុងឱកាសបុណ្យសែនព្រះខែមកដល់ ប្រទេសជាច្រើនបានរៀបចំសកម្មភាព ដូចជាមហោស្រព និងការអានកំណាព្យជាដើម អាណិកជនចិននិងជនចិនកាន់សញ្ជាតិបរទេសបានអបអរសាទរថ្ងៃបុណ្យជាមួយប្រជាជនក្នុងតំបន់ ដើម្បីចាប់អារម្ម៍នូវភាពទាក់ទាញនៃវប្បធម៌ប្រពៃណីចិន ។

    ថ្ងៃទី ៩ ខែកញ្ញា មហោស្រពអបអរបុណ្យសែនព្រះខែឆ្នាំ ២០២២ និងទិវាបញ្ចាំងភាពយន្តចិនបានធ្វើឡើងនៅរដ្ឋធានីប្រទេសឡាវ ។អស់ភ្ញៀវកិត្តិយសបានរួមគ្នាទស្សនាភាពយន្តចាក់បញ្ចាំងនិងកម្មវិធីសិល្បៈ ថែមទាំងបានចាប់អារម្មណ៍ដល់សកម្មភាពវប្បធម៌ប្រពៃណីចិន ដូចជាការធ្វើនំខែ សរសេរអក្សផ្ចង់និងសិល្បៈតែជាដើម ។

    ថ្ងៃទី ៩ ខែកញ្ញា អគ្គស្ថានកុងស៊ុលប្រទេសចិនប្រចាំនៅសាំងពេទឺប៊ឺគបានចែកកញ្ចប់អំណោយពិធីបុណ្យសែនព្រះខែជូននិស្សិតបន្តការសិក្សានៅសាំងពេទឺប៊ឺគ ។

    សាខាក្រុងហូជីមិញនៃសភាពាណិជ្ជកម្មចិនវៀតណាមបានរៀបចំរាត្រីសមោសរអបអរបុណ្យសែនព្រះខែនាពេលកន្លងទៅ ។ ពេលបញ្ចប់រាត្រីសមោសរ អ្នកចូលរួមបានច្រៀងចម្រៀងមានចំណងជើងថា ស្រឡាញ់ប្រទេសចិន ដើម្បីសម្តែងការជូនពរចំពោះមាតុប្រទេស ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស