ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ភូទីន៖ រុស្ស៊ីមានបំណងផ្គត់ផ្គង់ជីគីមីដែលត្រូវជាប់គាំងនៅកំពង់ផែនអឺរ៉ុបដល់ប្រទេសកំពុងអភិវឌ្ឍន៍ដោយឥតគិតថ្លៃ
2022-09-10 13:27:59cri
Share with:

      ថ្ងៃទី ៩ ខែកញ្ញា ខណៈពេលធ្វើជាអធិបតីក្នុងសន្និសិទសន្តិសុខរបស់រុស្ស៊ី លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា រុស្ស៊ីមានបំណងផ្គត់ផ្គង់ជីគីមីចំនួនរាប់សែនតោនដែលត្រូវជាប់គាំងនៅកំពង់ផែនអឺរ៉ុបដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវការជីគីមីជាបន្ទាន់ដោយឥតគិតថ្លៃ ។

លោក ភូទីន បានគូសបញ្ជាក់ថា ទង្វើមានភាពរើសអើងរបស់សហភាពអឺរ៉ុបដែលហាមឃាត់មិនឱ្យផ្គត់ផ្គង់ជីគីមីរបស់រុស្ស៊ីទៅកាន់តំបន់ផ្សេងទៀតតាមរយៈកំពង់ផែនអឺរ៉ុប គឺមិនអាចទទួលយកបានទេ ។

 លោក ភូទីន បានថ្លែងទៀតថា ពីខែឧសភា ដល់ខែសីហា ឆ្នាំនេះ រុស្ស៊ី បាននាំចេញស្បៀងអាហារចំនួន៦លាន៦សែនតោនទៅកាន់ទីផ្សារសកល ដែលបូករួមទាំង ស្រូវសាលី និងពោតជាដើម ក្នុងនោះមានចំនួន៦លាន ៣សែនតោនបានដឹកជញ្ជូនទៅកាន់អាស៊ី អាហ្វ្រិកនិងអាមេរិកឡាទិន ។ ដោយមកពីឆ្នាំនេះ រុស្ស៊ីបានប្រមូលផលល្អ ដូច្នេះ បរិមាណនាំចេញស្បៀងអាហាររបស់រុស្ស៊ីប្រហែលនឹងកើនឡើងដល់៥០លានតោន ឬមួយក៏កាន់តែច្រើនទៀត ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស