ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថភ្លើងចិន-អឺរ៉ុបជើងទី១ម៉ឺនក្នុងឆ្នាំ២០២២ បានធ្វើដំណើរទៅដល់ក្រុងHamburg ប្រទេសអាល្លឺម៉ង់
2022-09-10 14:04:39cri
Share with:

      ថ្ងៃទី ៩ ខែ កញ្ញា រថភ្លើងចិន-អឺរ៉ុបជើងទី១ម៉ឺនក្នុងឆ្នាំ២០២២ បានធ្វើដំណើរទៅដល់ក្រុងHamburg ប្រទេសអាល្លឺម៉ង់ ។ លោក Wang Wei អគ្គកុងស៊ុលស្តីទីនៃអគ្គស្ថានកុងស៊ុលរបស់ប្រទេសចិនប្រចាំនៅក្រុង Hamburg និងអ្នកទទួលខុសត្រូវកំពង់ផែនកុងតឺន័រនៅក្រុង Hamburg របស់ក្រុមសាជីវកម្ម Eurogate បានទៅទទួលស្វាគមន៍នៅកន្លែងផ្ទាល់ ។

      លោក Wang Wei បានថ្លែងថា ការដែលរថភ្លើងចិន-អឺរ៉ុបជើងទី១ម៉ឺនធ្វើដំណើរទៅដល់ក្រុងHamburg បានបង្ហាញពីឋានៈដ៏សំខាន់របស់ក្រុង Hamburg ក្នុងនាមជាកំពង់ផែនចម្រុះធំជាងគេនៃប្រទេសអាល្លឺម៉ង់ ច្រកផ្លូវដែកធំជាងគេនៅលើសកលលោក និងជាមជ្ឈមណ្ឌលផ្លូវសមុទ្រនិងគោកនៃ “ខ្សែក្រវាត់និងផ្លូវ” ហើយក៏បានបង្កើតជានិមិត្តសញ្ញាថ្មីសម្រាប់កិច្ចសហប្រតិបតិ្តការរវាងភាគីទាំងពីរផងដែរ ។ ជឿជាក់ថា ភាគីទាំងពីរនឹងចាត់ទុកការនេះជាឱកាស ក្នុងន័យពង្រីកសក្តានុពលសហប្រតិបតិ្តការថែមមួយកម្រិតទៀត ដើម្បីពួតដៃគ្នាសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដែលប្រកបដោយកម្រិតកាន់តែខ្ពស់ ។

សូមបញ្ជាក់ថា រថភ្លើងចិន-អឺរ៉ុប (ពីក្រុងXian ដល់ក្រុងHamburg)គឺចាប់ដំណើរការពីស្ថានីយអន្តរជាតិក្រុងXian តាំងពីចូលឆ្នាំនេះមក រថភ្លើងចិន-អឺរ៉ុបបានបើករថភ្លើងសរុបចំនួន១ម៉ឺន ដែលបានបំបែកកំណត់ត្រាមួយម៉ឺនជើងមុនពេលកំណត់១០ថ្ងៃ បើប្រៀបធៀបនឹងឆ្នាំ២០២១ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស