ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២នឹងបង្ហាញពីក្តីស្រឡាញ់ក្នុងគ្រួសារនិងមនោសញ្ចេតនាស្នេហាជាតិរបស់ប្រជាជនចិន
2022-09-10 09:42:42cri
Share with:

 នៅវេលាម៉ោង២០ ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២»នឹងចាក់ផ្សាយតាមពេលកំណត់ ដើម្បីបន្ថែមបរិយាកាសសប្បាយរីករាយនិង “ការសម្តែងសិល្បៈនៅពេលជួបជុំគ្នា”ដល់កូនចៅចិននៅទូទាំងពិភពលោក ។

ឆ្នាំនេះ  «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន »នឹងរៀបចំធ្វើនៅក្រុង Zhang Jiagang ខេត្តJiang Su នៃប្រទេសចិន ។ រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែឆ្នាំនេះ នឹងផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយលើវិស័យគំនិត សិល្បៈនិងបច្ចេកទេស ដើម្បីបង្ហាញពីកម្លាំងទាក់ទាញដ៏ពិសេសរបស់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិចិន ក៏ដូចជាបង្ហាញពីកម្លាំងរួបរួម   សាមគ្គីភាពនិងមោទនភាពរបស់ប្រជាជាតិចិនផងដែរ ។

ដោយឡែក លោកChen Dong លោកស្រី Liu Yang និងលោកCai Xuzhe អវកាសយានិកនៃយានអវកាស Shenzhou-១៤ នឹងឆ្លងបុណ្យសែនព្រះខែរបស់ប្រជាជនចិនជាលើកដំបូងនៅស្ថានីយអវកាសរបស់ចិន ។ អវកាសយានិករបស់ចិនទាំងបីរូបនេះនឹងថតវីដេអូពិសេសសម្រាប់រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ព្រមទាំងនឹងផ្ញើការជូនពរបុណ្យសែនព្រះខែ និង “ផ្កាយសំណាង”ចំពោះជនជាតិចិននៅទូទាំងពិភពលោកទៀតផង ។

   នៅវេលាម៉ោង២០ យប់ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២»នឹងចាក់ផ្សាយក្នុងពេលដំណាលគ្នាតាមវេទិកាប្រព័ន្ធសារព័ត៌មានបែបថី្ម ដូចជាប៉ុស្តិ៍ទូរទស្សន៍CCTV-1 ប៉ុស្តិ៍ទូរទស្សន៍CCTV-3  ប៉ុស្តិ៍ទូរទស្សន៍ CCTV-4 ប៉ុស្តិ៍ទូរទស្សន៍ CCTV-15 ប៉ូស្តិ៍ទូរទស្សន៍រូបភាពភ្លឺច្បាប់ទម្រង់ 8K  វិទ្យុសិល្បៈ វិទ្យុតន្រ្តី វិទ្យុមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុងនិងម៉ាកាវ  វិទ្យុច្រកសមុទ្រតៃវ៉ាន់ កម្មវិធី APP ព័ត៌មាន  កម្មវិធី  APP នៃវីដេអូឃ្លីបនិងវេបសាយCCTV របស់ស្ថានីយទូរទស្សន៍មជ្ឈិមចិនជាដើម ក្រៅពីនេះបណ្តាញទំនាក់ទំនងសង្គមនៅបរទេសក៏នឹងចាក់ផ្សាយក្នុងពេលដំណាលគ្នាជូនចំពោះទស្សនិកជននៅទូទាំងពិភពលោកផងដែរ  ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស