ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមពិនិត្យអង្កេតនៃអង្គការថាមពលបរមាណូអន្តរជាតិនឹងធ្វើទស្សនកិច្ចម្តងទៀតនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃ ១៨ ខែវិច្ឆិកាខាងមុខនេះ
2022-09-10 14:31:24cri
Share with:

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុននៅថ្ងៃទី ៩ ខែកញ្ញាបានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជប៉ុនបានចេញផ្សាយសេចកី្តថ្លែងការណ៍នាថ្ងៃដដែលដោយអះអាងថា ក្រុមពិនិត្យអង្កេតនៃអង្គការថាមពលបរមាណូអន្តរជាតិនឹងធ្វើទស្សនកិច្ចម្តងទៀតនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃ ១៨ ខែវិច្ឆិកាខាងមុខនេះ ហើយនឹងធ្វើដំណើរទៅកាន់រោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរទីមួយនៃខេត្តហ៊្វូគូស៊ីម៉ារបស់ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូនៃប្រទេសជប៉ុនដើម្បីធ្វើការពិនិត្យបញ្ជាក់ចំពោះសុវត្ថិភាពនៃការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្រ ។

    ក្រុមពិនិត្យអង្កេតនេះនឹងបង្កើតឡើងដោយមន្ត្រីអង្គការថាមពលបរមាណូអន្តរជាតិនិងអ្នកជំនាញមកពីប្រទេសជាច្រើន ។ តាមការប៉ាន់ប្រមាណ ក្រុមពិនិត្យអង្កេតនេះនឹងធ្វើការពិនិត្យអង្កេតចំពោះស្ថានភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផែនការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរទៅក្នុងសមុទ្ររបស់រោងចក្រអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរទីមួយនៃខេត្តហ៊្វូគូស៊ីម៉ាព្រមទាំងនឹងផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាពាក់ព័ន្ធជាមួយក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស