ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងនៃធនាគារកណ្តាលអឺរ៉ុបពិបាកកែប្រែភាពថមថយចុះរបស់ប្រាក់អឺរ៉ូ
2022-09-10 14:03:57cri
Share with:

      ថ្ងៃទី៨ខែកញ្ញា ធនាគារកណ្តាលអឺរ៉ុបបានប្រកាសថា នឹងដំឡើងអត្រាការប្រាក់ដ៏សំខាន់៣នៃតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូចំនួន០,៧៥។នេះគឺជាការដំឡើងអត្រាការប្រាក់ខ្លាំងបំផុតចាប់ពីក្រដាសប្រាក់អឺរ៉ូត្រូវបានប្រើប្រាស់កាលពីឆ្នាំ២០០២មក។ ប៉ុន្តែ សេចក្តីសម្រេចចិត្តស្តីពីការដំឡើងអត្រាការប្រាក់មិនបានលើកដំកើងអត្រាប្តូរប្រាក់អឺរ៉ូនោះទេ ឥស្សរជនសង្កេតការណ៍បានលើកឡើងថា ដោយមកពីកត្តាមួយចំនួន ដូចជាកង្វះខាតថាមពលនិងបញ្ហាអតិផរណាខ្ពស់ បានជាអនាគតសេដ្ឋកិច្ចនៃតំបន់ប្រើប្រាក់អឺរ៉ូមានភាពមិនសូវល្អទេ ថែមទាំងការដំឡើងអត្រាការប្រាក់នៃដុល្លារអាមេរិកនិងប្រាក់អឺរ៉ូមិនបានធ្វើក្នុងពេលតែមួយ ដូច្នេះ ភាពថមថយចុះនៃប្រាក់អឺរ៉ូពិបាកត្រូវបានកែប្រែក្នុងរយៈពេលដ៏ខ្លី។

      ពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចពិភពលោកKielនៃប្រទេសអាំល្លឺម៉ង់បានប្រកាសការព្យាករណ៍ផ្នែកសេដ្ឋកិច្ចថា តាមការប៉ាន់ប្រមាណ ឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុបនៃប្រទេសអាំល្លឺម៉ង់នឹងធ្លាក់ចុះ០,៧%។ស្ថាប័ននេះបានអះអាងថា បច្ចុប្បន្ននេះ វិបត្តិថាមពលទើបចាប់ផ្តើមបង្កជាផលប៉ះពាល់ចំពោះសេដ្ឋកិច្ចអឺរ៉ុប រហូតដល់ឆ្នាំក្រោយ នឹងរំលេចទាំងស្រុង ការឡើងថ្លៃយ៉ាងខ្លាំងនៃថាមពលកំពុងអូសសេដ្ឋកិច្ចអាល្លឺម៉ង់ឱ្យចូលក្នុងភាពថមថយចុះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស