ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំចិននិងសហភាពអាហ្រ្វិកផ្ញើសារសាទរទៅវិញទៅមក
2022-09-10 14:30:26cri
Share with:

    នៅថ្ងៃទី ៩ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Macky Sall ប្រធានាធិបតីសេណេហ្គាល់និងជាប្រធានផ្លាស់វេននៃសហភាពអាហ្រ្វិកបានផ្ញើសារលិខិតគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបទី ២០ នៃការបង្កើតសហភាពអាហ្រ្វិកនិងខួបទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងសហភាពអាហ្វ្រិក ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនាថ្ងៃដដែលថា នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអាហ្វ្រិកដែលបានបង្ហាញពីចំណងមិត្តភាពប្រពៃណីរវាងភាគីទាំងពីចិននិងអាហ្រ្វិកដែលឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំនិងកាបេ្តជ្ញាចិត្តយ៉ាងមុតមាំក្នុងការពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី ។

    លោកស្រី Mao Ning បានសង្កត់ធ្ងន់ថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយសហភាពអាហ្វ្រិក ចាត់ទុកសហភាពអាហ្វ្រិកជាដៃគូដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាហ្រ្វិកព្រមនិងសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ភាគីចិននឹងផ្តល់ការគាំទ្រយ៉ាងមុតមាំដល់សហភាពអាហ្រ្វិកឱ្យដើរតួនាទីកាន់តែធំក្នុងកិច្ចការអាហ្រ្វិកនិងអន្តរជាតិ ។ ប្រទេសចិនរីករាយរួមសហការជាមួយសហភាពអាហ្រ្វិកដើម្បីបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលថែមមួយកម្រិតទៀត ធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តលើគ្នាខាងនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំក្នុងបញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលនិងការយកចិត្តទុកដាក់ដ៏សំខាន់រវាងគ្នានិងគ្នាដើម្បីរួមគ្នាជំរុញទំនាក់ទំនងរវាងចិននិងសហភាពអាហ្វ្រិក ក៏ដូចជាទំនាក់ទំនងរវាងចិននិងអាហ្វ្រិកឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ឥតឈប់ឈរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស