ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនផ្ញើសារ សាទរជូនចំពោះលោក James Cleverly
2022-09-10 14:20:40cri
Share with:

នាពេលថ្មីៗកន្លងទៅនេះ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានផ្ញើសារលិខិតជូនចំពោះលោក James Cleverly ក្នុងន័យអបអរសាទរលោកដែលបានឡើងកាន់មុខដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងអភិវឌ្ឍន៍របស់ប្រទេសអង់គ្លេស ។

ថ្លែងក្នុងសារលិខិត លោក Wang Yi បានលើកឡើងថា ប្រទេសចិននិងអង់គ្លេសសុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសដែលមានឥទ្ធិពលដ៏សំខាន់លើពិភពលោក រំពឹងទុកថា ភាគីទាំងពីរអាចបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការ តាមគោលការណ៍គោរណគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ដើម្បីរួមគ្នាជំរុញទំនាក់ទំនងរវាងចិននិងអង់គ្លេសឱ្យទទួលបានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស