ព្រះច័ន្ទពេញបូរមីក្នុងថ្ងៃបុណ្យសែនព្រះខែតែងធ្វើឱ្យប្រជាជនចិននឹករលឹកខ្លាំងចំពោះស្រុកកំណើត មាតុប្រទេសនិងក្រុមគ្រួសារ។ “ដួងច័ន្ទពេញបូរមី មនុស្សទាំងឡាយជួបជុំគ្នាយ៉ាងសប្បាយរីករាយ” ជាក្ដីបំណងនិងការជូនពររួមរបស់ជនជាតិចិននៅទូទាំងពិភពលោក។
រាត្រីសមោសរនឹងផ្តោតលើ “វប្បធម៌ព្រះច័ន្ទ ” ដែលនឹងចែកជា៣ចំណែក ជាក់ស្តែងមាន “ព្រះច័ន្ទរះឡើងពីផ្ទៃទឹក” “ដួងច័ន្ទពេញបូរមីបំភ្លឺគីរីជលសារ” និង “ពន្លឺដួងច័ន្ទក្រាលឆ្លងប្រវត្តិសាស្ត្រ” ដែលរួមបញ្ចូលទាំងទំនៀមទំលាប់បុណ្យសែនព្រះខែ ការនឹករំលឹកចំពោះស្រុកកំណើត និងមនោសញ្ចេតនាចំពោះមាតុប្រទេស កម្មវិធីសំដែងមានការច្រៀង ការរាំ ការប្រគុំតន្ត្រីស៊ីមហ្វូនី ល្ខោនប្រពៃណីជាដើម បូករួមទាំងរបៀបសំដែងច្រើនប្រភេទដូចជាការច្រៀងរ៉េប ការសំដែងរឿងខ្លីៗ ជាដើម ដើម្បីផ្តល់កម្មវិធីពោរពេញដោយលក្ខណៈវិចិត្រសិល្បៈប្រពៃណីចិនជូនទស្សនិកជនសកល ស្វែងយល់ទាំងវប្បធម៌ចិនបុរាណនិងចិនសម័យ ស្វែងយល់កាន់តែច្រើនពីមនោសញ្ចេតនានិងភាពរ៉ូមែនទិករបស់ប្រជាជនចិន៕