ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើសន្និសីទ ក្នុងអធិបតីភាពរបស់លោក Xi Jinping ប្រធានរដ្ឋចិន
2022-09-10 19:24:50cri
Share with:

      ថ្ងៃទី ៩ ខែកញ្ញា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងសន្និសីទលើកនេះ ។

សន្និសីទបានស្តាប់របាយការណ៍ស្តីពីសភាពការណ៍សុំមតិយោគបល់ក្នុងក្របខ័ណ្ឌទាំងក្នុងនិងក្រៅបក្សអំពីរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សអាណតិ្តទី ១៩ នឹងជូនចំពោះសមាជបក្សកុម្មុយនីស្តចិនលើទី ២០  បានស្តាប់របាយការណ៍ស្តីពីសភាពការណ៍សុំមតិយោគបល់ក្នុងក្របខ័ណ្ឌទាំងក្នុងនិងក្រៅបក្សអំពីការធ្វើវិសោធនកម្មលក្ខនិ្តកៈបក្សកុម្មុយនីស្តចិន បានស្តាប់របាយការណ៍ស្តីពីសភាពការណ៍សុំមតិយោគបល់ក្នុងក្របខ័ណ្ឌទាំងក្នុងនិងក្រៅបក្សអំពីរបាយការណ៍ការងាររបស់គណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនីស្តចិនអាណតិ្តទី ១៩ ដែលនឹងជូនចំពោះសមាជបក្សកុម្មុយនីស្តចិនលើទី ២០ ។ សន្និសីទលើកនេះបានសម្រេចថា នឹងកែសម្រួលឯកសារទាំងបីច្បាប់នេះអនុលោមតាមមតិពិភាក្សាក្នុងសន្និសីទលើកនេះ ហើយនឹងប្រគល់ជូនឱ្យសន្និបាតពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណតិ្តទី ១៩ ពិនិត្យពិភាក្សា ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស