ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីតួកគីរំពឹងថា រុស្ស៊ីនឹងរៀបចំឱ្យមានការនាំចេញស្បៀងអាហារឡើងវិញ
2022-09-09 12:03:48cri
Share with:

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគីកាលពីថ្ងៃទី ៨ ខែកញ្ញាឱ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសក្រូអាស៊ីនាថ្ងៃដដែល លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានឆ្លើយតបនឹងការលើកឡើងរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ីអំពីការមិនពេញចិត្តចំពោះការដែលស្បៀងអាហាររបស់អ៊ុយក្រែនត្រូវបានដឹកជញ្ជូនទៅកាន់រដ្ឋសមាជិកសហភាពអឺរ៉ុប ហើយលោករំពឹងថា រុស្ស៊ីក៏នឹងរៀបចំឱ្យមានការនាំចេញស្បៀងអាហារឡើងវិញផងដែរ ។

    លោក Recep Tayyip Erdogan បានលើកឡើងនាថ្ងៃដដែលនោះថា ការលើកឡើងរបស់លោកភូទីនអំពីការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែននៅពេលមុននេះគឺ"ត្រឹមត្រូវ" ហើយរឿងគួរឱ្យសោកស្តាយគឺ ស្បៀងអាហាររបស់អ៊ុយក្រែនដែលនាំចេញតាមសមុទ្រខ្មៅត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសរីកលូតលាស់ មិនមែនជាប្រទេសក្រីក្រនោះទេ ។ ដូច្នេះ លោកនឹងពិគ្រោះពិភាក្សាអំពីបញ្ហានេះជាមួយលោកភូទីននៅសប្តាហ៍ក្រោយ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស