ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានតបសំបុត្រទៅកាន់និស្សិតគរុកោសល្យនៃ"ផែនការគ្រូបង្រៀនល្អ"របស់សាកលវិទ្យាល័យគរុកោសល្យប៉េកាំង
2022-09-09 20:20:35cri
Share with:

ថ្ងៃទី ៧ ខែកញ្ញា លោក Xi Jinping បានតបសំបុត្រទៅកាន់និស្សិតគរុកោសល្យនៃ"ផែនការគ្រូបង្រៀនល្អ"របស់សាកលវិទ្យាល័យគរុកោសល្យប៉េកាំងដោយផ្ញើការរំពឹងទុកយ៉ាងខ្ពស់ចំពោះពួកគេ ហើយបានសម្តែងការអបអរសាទរនិងជូនពរចំពោះសិស្សានុសិស្ស បុគ្គលិក អតីតសិស្សសាលានិងលោកគ្រូអ្នកគ្រូទូទាំងប្រទេសចិនក្នុងឱកាសខួបលើកទី ១២០ នៃការបង្កើតសាកលវិទ្យាល័យគរុកោសល្យប៉េកាំងនិងទិវាគ្រូបង្រៀនទីលើក ៣៨  ។

នៅក្នុងការឆ្លើយតបសំបុត្រ លោក Xi Jinping បានថ្លែងថា តាំងពីចូលរៀនអស់មួយឆ្នាំមក ពួកអ្នកបានបង្កើនចំណេះដឹង ពង្រីកការយល់ដឹងនិងពង្រឹងជំនឿតាមរយៈការសិក្សាក្នុងថ្នាក់រៀននិងនិងការអនុវត្តការបង្រៀនដោយស្ម័គ្រចិត្ត ខ្ញុំរីករាយណាស់ ។

លោក Xi Jinping បានលើកឡើងថា សាកលវិទ្យាល័យគរុកោសល្យប៉េកាំងជាគ្រឹះស្ថានឧត្តមសិក្សាដំបូងបំផុតក្នុងវិស័យអប់រំគរុកោសល្យទំនើបនៅក្នុងប្រទេសចិន ហើយបានបណ្ដុះបណ្ដាលគ្រូឆ្នើមមួយចំនួនធំសម្រាប់ប្រទេសចិន ។  សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តប្រកាន់ខ្ជាប់នូវបាវចនារបស់សាលាគឺ "រៀនដើម្បីអប់រំមនុស្ស និងធ្វើជាគំរូល្អលើលោក" សន្សំសំចៃពេលវេលារបស់អ្នក ខិតខំសិក្សា កែលម្អចរិយា បង្កើនសមត្ថភាពក្នុងការបង្រៀនចំណេះដឹង ហើយទៅកន្លែងដែលមាតុភូមិនិងប្រជាជនត្រូវការបំផុតបន្ទាប់ពីបញ្ចប់ការសិក្សា។ ខិតខំប្រឹងប្រែងក្លាយជាគ្រូល្អដូចក្នុង"ចំណុចទាំងបួន"ឱ្យមជ្ឈិមបក្សនិងប្រជាជនពេញចិត្ត ហើយរួមចំណែកបណ្តុះអ្នកកសាងសង្គមនិយមនិងបន្តវេនជាមួយការអភិវឌ្ឍគ្រប់ជ្រុងជ្រោយទាំងសីលធម៌ បញ្ញា កាយសម្បទា សោភ័ណភាព និងពលកម្ម ។

ថ្មីៗកន្លងទៅនេះ តំណាងនិស្សិតគរុកោសល្យនៃ"ផែនការគ្រូបង្រៀនល្អ"របស់សាកលវិទ្យាល័យគរុកោសល្យប៉េកាំងបានសរសេរសំបុត្រទៅកាន់លោក Xi Jinping ដើម្បីរាយការណ៍ពីសមិទ្ធិផលនៃការសិក្សាចាប់តាំងពីចូលរៀនកន្លងមក ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចាក់ឫសក្នុងការបង្រៀននិងអប់រំប្រជាជនបន្ទាប់ពីបញ្ចប់ការសិក្សា ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស