ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីនឹងចាត់វិធានការតបតវិញចំពោះការដែលសហភាពអឺរ៉ុបអនុវត្តការដាក់កំហិតទៅលើពលរដ្ឋរុស្ស៊ីដោយមិនឲ្យចូលដែនរបស់ខ្លួន
2022-09-09 15:42:47cri
Share with:

    នៅថ្ងៃទី ៨ ខែកញ្ញា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា រុស្ស៊ីនឹងចាត់វិធានការតបតវិញចំពោះការដែលសហភាពអឺរ៉ុបបានអនុវត្តការដាក់កំហិតទៅលើប្រជាពលរដ្ឋរុស្ស៊ីដោយមិនឲ្យចូលដែននៃរដ្ឋសមាជិកសហភាពអឺរ៉ុប ។

    ទាក់ទិននឹងរឿងដែលកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកសហភាពអឺរ៉ុបកាលពីថ្ងៃទី ៣១ ខែសីហាកន្លងទៅ បានសម្រេចចិត្តបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការធ្វើកិច្ចសម្រួលខាងការផ្តល់ទិដ្ឋាការដែលបានចុះហត្ថលេខាដោយសហភាពអឺរ៉ុបនិងរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងថា ការសម្រេចចិត្តជាឯកតោភាគីរបស់សហភាពអឺរ៉ុបអំពីការបញ្ឈប់ទាំងស្រុងនូវការអនុវត្តកិច្ចព្រមព្រៀងស្តីពីការធ្វើកិច្ចសម្រួលខាងការផ្តល់ទិដ្ឋាការដែលបានចុះហត្ថលេខាដោយសហភាពអឺរ៉ុបនិងរុស្ស៊ីកាលពីឆ្នាំ ២០០៦ គឺ ខ្វះវិចារណាញ្ញាណនិងជាការរើសអើងទាំងចំហ ហើយវាក៏មិនសមស្របនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃរដ្ឋសមាជិកសហភាពអឺរ៉ុបផងដែរ ។

    លោកស្រីបានសង្កត់ធ្ងន់ថា វិធានការតបតវិញរបស់រុស្ស៊ីដែលបានធ្វើឡើងសំដៅចំពោះ"គោលនយោបាយអមិត្ត"របស់សហភាពអឺរ៉ុបនឹងដាក់ចេញក្នុងពេលឆាប់ៗ ហើយការងារអាទិភាពបំផុតរបស់វាគឺ ផលប្រយោជន៍របស់ពលរដ្ឋរុស្ស៊ីនិងបញ្ហាសន្តិសុខជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស