ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្វែងយល់ពីរាងមូលក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យសែនលោកខែប្រពៃណី ចិនឆ្នាំ២០២២របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន
2022-09-09 14:30:42cri
Share with:

និយាយចំពោះជនជាតិចិន រង្វង់មិនត្រឹមតែជារូបធរណីមាត្រធម្មតាប៉ុណ្ណោះទេ  ថែម ទាំងបានបង្កប់អត្ថន័យដ៏ល្អនៃការជួបជុំគ្នា និងភាពគាប់ប្រសើរផងដែរ 

កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យសែនលោកខែប្រពៃណីចិនឆ្នាំ២០២២នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជិតនឹងប្រារព្ធឡើងនាពេលខាងមុខក្រោមប្រធានបទ "វប្បធម៌ព្រះចន្ទ" ដោយបានប្រើរូបរាងមូលមកបង្ហាញពីវប្បធម៌នៃកាជួបជុំគ្នារបស់ជនជាតិចិន 

ក្នុងការរៀបចំឆាកសម្តែងឆាកសំខាន់បានប្រើរាងមូល ដើម្បីបង្ហាញពីការរួមរស់នៅដោយចុះសម្រុងគ្នារវាងមនុស្សជាតិនិងធម្មជាតិ។ រាងមូលបានបង្ហាញនៅក្នុងកន្លែងនានាលើឆាកសម្តែង ដូចជាច្រកទ្វារព្រះចន្ទនៅក្នុងសួនបុរាណចិនមានរាងដូចព្រះចន្ទពេញវង់ ដែលបង្ហាញពីការជួបជុំគ្នាដ៏រីករាយ ។

នៅក្នុងកម្មវិធីនេះក៏មានរាងមូលផ្សេងៗគ្នា ដូចជាអ្នកសំដែងនឹងរាំនៅ ពីមុខព្រះចន្ទ រាងមូល ឬពួកគេបានបង្កប់នាឡិការាងមូលធំនៅលើឆាក ដើម្បីធ្វើឱ្យទស្សនិកជនទទួលបទពិសោធន៍ពីអត្ថន័យពិតនៃភាពសាមញ្ញតាមពេលវេលាកន្លងផុតទៅ នៅមានគោមរាង មូលដែលមានលក្ខណៈប្រពៃណីចិន និងស្លឹកឈូករាងមូលជាដើម ។ រាងមូលទាំងអស់ បានបង្ហាញនូវការរចនាដ៏ប៉ិនប្រសប់នៃកម្មវិធីរាត្រីសមោសរនិងបង្ហាញពីបរិយាកាសជួបជុំ គ្នាសប្បាយរីករាយនៃបុណ្យសែនលោកខែ 

សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យសែនលោកខែប្រពៃណីចិន ឆ្នាំ២០២២នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CCTV-1, CCTV-3, CCTV-4 ជាដើម នៅវេលាម៉ោង ២០:០០ យប់ ថ្ងៃទី ១០ ខែកញ្ញា វេទិកាផ្សព្វផ្សាយឆ្លងតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ ដូចជាAPPនិងបណ្តាញទំនាក់ទំនងសង្គមជាដើម នឹងចាក់ផ្សាយទៅកាន់ពិភពលោកក្នុងពេលដំណាលគ្នា  សូមរង់ចាំតាម ដានទស្សនាដោយមេត្រី !



អ្នកបកប្រែ:李庆莉
ប្លុកពិសេស