ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែនឹងបង្ហាញពីទិដ្ឋភាពចន្ទពេញវង់ សុភមង្គលនិងការជួបជុំគ្រួសាររបស់ប្រជាជន
2022-09-09 11:23:31cri
Share with:

      បុណ្យសែនព្រះខែប្រពៃណីចិនជិតចូលមកដល់ «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២» ក៏នឹងចាក់ផ្សាយជូនទស្សនិកជន ក្រោមប្រធានបទ “ពេញវង់” ដែលពោរពេញទៅដោយមនោសញ្ចេតនា ក្នុងន័យផ្សព្វផ្សាយ “វប្បធម៌ជួបជុំគ្នា” របស់ប្រជាជាតិចិន ។

      តាមការផ្សាយដំណឹងឱ្យដឹងថា នៅវេលាម៉ោង២០ ថ្ងៃទី១០ ខែកញ្ញា «រាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២២»នឹងចាក់បញ្ចាំងក្នុងពេលដំណាលគ្នាតាមកម្មវិធីប្រព័ន្ធសារព័ត៌មានបែបថី្ម និងប្រព័ន្ធសារព័ត៌មានចម្រុះ ដូចជាប៉ុស្តិ៍ទូរទស្សន៍CCTV-1 ប៉ុស្តិ៍ទូរទស្សន៍CCTV-3  ប៉ុស្តិ៍ទូរទស្សន៍ CCTV-4 កម្មវិធី APP នៃCMG Mobile   និងកម្មវិធី APP ព័ត៌មាននៃស្ថានីយទូរទស្សន៍មជ្ឈិមចិនជាដើម ពហុវេទិកានិងបណ្តាញទំនាក់ទំនងសង្គមនៅបរទេសក៏នឹងចាក់ផ្សាយក្នុងពេលដំណាលគ្នាដែរ សូមរង់ចាំទស្សនាកម្សាន្តដោយមេត្រី ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស