ព្រឹកថ្ងៃទី៨ ខែកញ្ញា មហាសន្និបាតការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមប្រកបដោយលក្ខណៈឯកទេស លក្ខណៈចម្រាញ់និងលក្ខណៈពិសេសបានបើកធ្វើនៅទីក្រុងNanjingខេត្តJiangsu។លោកXiJinpingអគ្គលេធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារលិខិត ដើម្បីអបអរសាទរយ៉ាងកក់ក្តៅ។
នៅក្នុងសារលិខិតជូនពរ លោកបានបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមមានទំនាក់ទំនងជាមួយគ្រួសាររាប់ពាន់រាប់ម៉ឺន និងជាកម្លាំងសំខាន់ដែលជំរុញការច្នៃប្រឌិតថ្មី ឱកាសការងារនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ហើយរំពឹងថា សហគ្រាសធុនតូច និងមធ្យមប្រកបដោយលក្ខណៈឯកទេសផ្តោតសំខាន់ទៅលើអាជីវកម្មសំខាន់ៗ ដើរតួនាទីកាន់តែសំខាន់ក្នុងការធ្វើឱ្យខ្សែសង្វាក់ឧស្សហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែមានស្ថិរភាពនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកXiJinpingបានទាមទារឱ្យគណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ថ្នាក់អនុវត្តយ៉ាងមុតមាំនូវសេចក្តីសម្រេចចិត្តនិងគម្រោងរបស់មជ្ឈិមបក្សចិន ដើម្បីបង្កើតបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ហើយបង្កើនកម្លាំងគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យម ពង្រឹងជំនឿចិត្តក្នុងការអភិវឌ្ឍរបស់សហគ្រាស ផ្តោតសំខាន់ទៅលើការជំរុញសហគ្រាសច្នៃប្រឌិតថ្មី ព្រមទាំងបង្កើនការគាំពារកម្មសិទ្ធិបញ្ញា ដើម្បីជំរុញមានសហគ្រាសធុនតូច និងមធ្យមប្រកបដោយលក្ខណៈឯកទេសកាន់តែច្រើន៕