ថ្ងៃទី៨ខែកញ្ញា ព្រះមហាក្សត្រី Elizabeth ទី ២នៃប្រទេសអង់គ្លេសបានសោយទិវង្គតក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សានៅព្រះរាជដំណាក់Balmoral របស់ព្រះអង្គដែលស្ថិតនៅប្រទេសស្កុតលែន ព្រះអង្គម្ចាស់Charlesដែលជាបុត្រច្បងនិងជាព្រះរាជទាយាទនឹងឡើងគ្រងរាជ្យសម្បត្តិបន្ត។
លោកស្រីTrussនាយករដ្ឋមន្រ្តីអង់គ្លេសបានចេញផ្សាយសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលថា ដំណឹងអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រីElizabethទី២ជារឿងគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រះមហាក្សត្រីជាមូលដ្ឋានគ្រឹះនៃអង់គ្លេសក្នុងសម័យទំនើប។
គួរបញ្ជាក់ថា ព្រះមហាក្សត្រី Elizabeth ជាព្រះមហាក្សត្រីដែលបានសោយរាជ្យយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស។តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអង់គ្លេសឱ្យដឹងថា អង់គ្លេសនឹងធ្វើការកាន់ទុក្ខ១០ថ្ងៃនៅទូទាំងប្រទេស៕