ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារកណ្តាលអឺរ៉ុបប្រកាសថានឹងដំឡើងអត្រាការប្រាក់០,៧៥ភាគរយ ដែលបំបែកកំណត់ត្រានៃការដំឡើងអត្រាការប្រាក់ខ្ពស់បំផុតក្នុងរយៈពេល២០ឆ្នាំកន្លងមក
2022-09-09 11:24:55cri
Share with:

      ថ្ងៃទី៨ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ធនាគារកណ្តាលអឺរ៉ុប ដែលមានទីចាត់ការទូទៅនៅក្រុងហ្វ្រែងហ្វើត បានកោះធ្វើសន្និសីទអំពីគោលនយោបាយរូបិយវត្ថុ ដោយបានសម្រេចថា នឹងដំឡើងអត្រាការប្រាក់គន្លឹះទាំងបីក្នុងតំបន់ប្រាក់អឺរ៉ូចំនួន ០,៧៥ភាគរយ ព្រមទាំងបានលើកឡើងថា មានលទ្ធភាពនឹងបន្តដំឡើងអត្រាការប្រាក់ទៀត ដើម្បីទប់ទល់នឹងអតិផរណាថែមមួយកម្រិតទៀត ។ នេះជាការដំឡើងអត្រាការប្រាក់ខ្ពស់បំផុតតាំងពីបានដាក់ឱ្យប្រើប្រាស់ក្រដាសប្រាក់អឺរ៉ូកាលពីឆ្នាំ២០០២ មក។

      អនុលោមតាមសេចក្តីប្រកាស ធនាគារកណ្តាលអឺរ៉ុបនឹងកាន់អាកប្បកិរិយាបើកចំហចំពោះការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីទប់ទល់នឹងការកើនឡើងនៃអតិផរណា ។ តួលេខស្ថិតិជាជំហានដំបូងដែលទីភ្នាក់ងារស្ថិតិសហភាពអឺរ៉ុបប្រកាសនាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញឱ្យឃើញថា នៅខែសីហា អត្រាអតិផរណាគិតតាមឆ្នាំបានឡើងដល់៩,១ភាគរយក្នុងតំបន់ប្រាក់អឺរ៉ូ ខ្ពស់ជាង២ភាគរយ ដែលជាគោលដៅអតិផរណាក្នុងដំណាក់កាលកណ្តាលរបស់ធនាគារកណ្តាលអឺរ៉ុបយ៉ាងច្រើន ដែលបានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រជាថ្មីទៀត ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស