ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា គម្រោងទុនវិនិយោគពីបរទេសសំខាន់ៗបានវិវឌ្ឍយ៉ាងល្អប្រសើរជាទូទៅ
2022-09-09 11:10:15cri
Share with:

គម្រោងមូលដ្ឋានសមាហរណកម្មប្រចាំនៅខេត្ត Guangdong នៃក្រុមហ៊ុន BASF របស់អាល្លឺម៉ង់បានចាប់ដំណើរការផលិតកម្មយ៉ាងរលូននៅខេត្ត Guangdong នៅពេលថ្មីៗកន្លងទៅនេះ ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៨ខែកញ្ញាថា បច្ចុប្បន្ននេះ គម្រោងទុនវិនិយោគពីបរទេសសំខាន់ៗនៅចិនបានវិវឌ្ឍយ៉ាងល្អប្រសើរជាទូទៅ នៅពេលអនាគត នឹងជំរុញឱ្យគម្រោងទុនវិនិយោគពីបរទេសកាន់តែច្រើនដាក់ឱ្យដំណើរការនៅប្រទេសចិនក្នុងពេលឆាប់ៗ ។

លោកស្រី Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា តាមស្ថិតិនៃក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ពីខែមករាដល់ខែកក្កដាឆ្នាំនេះ គម្រោងធំៗដែលវិនិយោគពីបរទេសដែលមានទំហំលើសពី១រយលានដុល្លារអាមេរិកដែលបានចុះកិច្ចព្រមព្រៀងនៅទូទាំងប្រទេសចិនមានប្រាក់ទុនបរទេសជាក់ស្តែង៦ម៉ឺន៦ពាន់៨រយ៥០លានដុល្លារអាមេរិក ដែលកើនឡើង៣៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ត្រូវជា៥៣,៩ភាគរយនៃទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងក្នុងរយៈពេលដូចគ្នា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស