ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវឱ្យធ្វើការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីចៀសវាងកុំឱ្យស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែនមានភាពកាន់តែអាប់អួរទៅ
2022-09-08 14:57:38cri
Share with:

ថ្ងៃទី៧ខែកញ្ញា ខណៈពេលពិនិត្យពិភាក្សាអំពីបញ្ហាមនុស្សធម៌នៅអ៊ុយក្រែនក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Geng Shuang តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើសកម្មភាជាបន្ទាន់ និងធ្វើកិច្ចខិតខំប្រឹងប្រែងកាន់តែច្រើន ដើម្បីដណ្តើមបានសនិ្តភាព ក៏ដូចជាខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីចៀសវាងកុំឱ្យស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែនមានភាពកាន់តែអាប់អួរទៅ ។

លោក Geng Shuang បានថ្លែងទៀតថា វិបត្តិអ៊ុយក្រែនបានអូសបន្លាយដល់បច្ចុប្បន្ននេះ ហើយស្ថានការណ៍មនុស្សធម៌មានភាពកាន់តែអាប់អួរទៅៗ ប្រជាជនសាមញ្ញបានបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ។ ប្រការដែលគួរឱ្យអ្នកផងព្រួយបារម្ភនោះគឺ រហូតដល់បច្ចុប្បន្ននេះ គ្មានតម្រុយណាអាចឃើញថា ការប៉ះទង្គិចនឹងបញ្ចប់នោះទេ រដូវរងាដែលមានរយៈពេលយូរជិតមកដល់ហើយ អ៊ុយក្រែននិងប្រទេសនៅជិតខាងប្រឈមនឹងការសាកល្បងយ៉ាងខ្លាំងនិងថ្មី ។

លោក Geng Shuang បានលើកឡើងថា សាមីពាក់ព័ន្ធគួរតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនជៀសខ្លួននិងអ្នកខ្ចាត់ព្រាត់គ្មានទីជម្រក ជាពិសេសគឺនារីនិងកុមារ គួរតែផ្តល់ការគាំទ្រដល់ការងាររបស់ស្ថាប័នមនុស្សធម៌អន្តរជាតិ ដើម្បីផ្តល់ភាពងាយស្រួលឱ្យប្រជាជនជម្លៀសចេញ និងផ្តល់កិច្ចសហការដល់ការងារជួយសង្គ្រោះមនុស្សធម៌ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស