ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គួកគីប្រកាសថា ចាប់ខ្លួនសមាជិកជាន់ខ្ពស់នៃអង្គការ “រដ្ឋអ៊ីស្លាម”ចំនួន៥នាក់
2022-09-08 14:40:12cri
Share with:

      ថ្ងៃទី៧ ខែកញ្ញា ក្រសួងមហាផ្ទៃនៃប្រទសេតួកគីបានប្រកាសថា នាពេលថ្មីៗកន្លងទៅនេះ នៅតំបន់ព្រំដែនរវាងតួកគីនិងស៊ីរី ភាគីតួកគីបានចាប់ខ្លួនសមាជិកជាន់ខ្ពស់នៃអង្គការ “រដ្ឋអ៊ីស្លាម”ដែលជាអង្គការជ្រុលនិយមចំនួន៥នាក់ ដែលពួកគេកំពុងគ្រោងធ្វើការវាយប្រហារនៅក្នុងដែនតួកគី ។

      ក្រសួងមហាផ្ទៃនៃប្រទេសតួកគីបានចេញផ្សាយសេចកី្តថ្លែងការណ៍មួយច្បាប់ថា មនុស្ស៥នាក់ដែលត្រូវចាប់ឃុំ រួមមានអ្នកទទួលខុសត្រូវនៃសកម្មភាពស៊ើបការណ៍ អ្នកទទួលខុសត្រូវបណ្តាញទំនាក់ទំនាងសង្គម និងអ្នកទទួលខុសត្រូវហ្វឹកហាត់ជាដើមរបស់អង្គការ “រដ្ឋអ៊ីស្លាម” ។ នៅថ្ងៃទី៣១ ខែសីហា ពួកគេត្រូវបានចាប់ខ្លួនខណៈពេលប៉ុនប៉ងឆ្លងព្រំដែនរវាងតួកគីនិងស៊ីរី តាមរយៈតំបន់ Jarablus ដែលស្ថិតនៅតំបន់ភាគខាងជើងរបស់ប្រទេសស៊ីរី ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស